ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន!! ឃេីញស្ត្រីម្នាក់កាន់ទូរស័ព្ទទំនេីបទំនងពេកក៏ធ្វេីសកម្មភាពឆក់យកបានសម្រេច​ តែម្នាក់ជាប់ខ្នោះសមត្ថកិច្ច និង៣នាក់ទៀតគេចខ្លួនរួច

ចែករំលែក៖

     ភ្នំពេញ​ ៖​ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់​ បានជិះម៉ូតូពីរគ្រឿងធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃម៉ាកOPPO11Pro​ ពីស្ត្រីម្នាក់ដែលកំពុងជិះលើឡំប្រឺតាបានសម្រេច​ តែត្រូវម្ចាស់ឡំប្រឺតាបេីកកៀរឱ្យដួលហើយចាប់បានម្នាក់​ និងគេចខ្លួនរួច៣នាក់​ ។ 

    ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១​ និង៣០នាទីរសៀល​ ថ្ងៃទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២១​ នៅជិតសាលាប៊ែលធី​ សាខាផ្សារដេីមថ្កូវ​ តាមបណ្ដោយផ្លូវលេខ៤៨៨​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

  ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ លី ជាហេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកជញ្ជូន។

    បេីតាមសម្ដីស្ត្រីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឱ្យដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់និងកូនស្រីបានឡំប្រឺតាចេញពីម្ដុំវត្តដំបូលខ្ពស់​ បំណងទៅស្ថានីយទូរទស្សន៍CTN ខណៈជិះមកដល់កន្លែងកេីតហេតុស្រាប់តែមានជនសង្ស័យ៤នាក់ជិះម៉ូតូពីរគ្រឿងមកឆក់យកទូរស័ព្ទដៃរបស់គាត់ដែលកំពុងតែកាន់បានសម្រេច​ ។ ភ្លាមនោះដែរម្ចាស់ឡំប្រឺតាក៏បន្ថែមល្បឿនទៅកៀរម៉ូតូមួយគ្រឿងរបស់ជនសង្ស័យជិះគ្នា២នាក់បណ្ដាលឱ្យដួល​ និងមានបងប្អូនប្រជាពលរដ្ឋជួយផងនោះក៏ចាប់បានម្នាក់​ ឯម្នាក់ទៀតបានរត់ទៅជិះម៉ូតូបក្ខជាមួយបានរត់ទៅជិះម៉ូតូរបស់បក្ខពួក២នាក់ទៀតគេចខ្លួនដោយសុវត្តិភាព​ ។ 

    ក្នុងករណីខាងលេីនេះ​ ស្ត្រីរងគ្រោះត្រូវបានបាត់បង់ទូរស័ព្ទមួយគ្រឿងដែលបក្ខពួករត់ទៅរួចខ្លួនយកទៅបាត់​ ខណៈសមត្ថកិច្ចបានដកហូតវត្ថុតាងរបស់ជនសង្ស័យបាននូវម៉ូតូ១គ្រឿង​ ម៉ាកហុងដាឌ្រីម​ ស៊េរី២០២១​ ពាក់ស្លាកលេខភ្នំពេញ​ 1HZ-3257 ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សារដេីមថ្កូវ​ ដេីម្បីកសាងសុំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ចាត់ការតាមនីតិវិធី​ ។ ដោយឡែកស្ត្រីរងគ្រោះនិងកូនស្រី​ ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលផ្សារដេីមថ្កូវផងដែរ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖