ព័ត៌មានទាន់ហេតុការណ៍៖

ដកចោលខ្លះទៅមន្ត្រីខិលខូច ! អភិបាលស្រុកសំរោង លុបឈ្មោះ លោក ឡង សុភាព ចេញពីក្រុមខ័ណ្ឌមន្ត្រី សុរិយោដី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កុំទៅឆ្ងល់ច្រើន ! បើគ្មានហេតុ ក៏គ្មានផលដែរ ទីបំផុត ! ដឹងការពិតហើយ កាលដែល លុបឈ្មោះ លោក ឡង សុភាព ចេញពីក្រុមខ័ណ្ឌមន្ត្រី សុរិយោដីស្រុកសំរោងទឹង ព្រោះពាក់ព័ន្ធការរត់ការធ្វើ ប្លង់ដីនិងមានបណ្ដឹងពីប្រជាពលរដ្ឋ ដូច្នេះលុបឈ្មោះចេញពីក្របខ័ណ្ឌ ជាជម្រើសដ៏ល្អ ក្នុងនាមជាថ្នាក់ដឹកនាំ មានភាពទទួលត្រូវ និងយុត្តិធម៌ ។

សូមបញ្ជាក់ថា, តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកក៏ដូចជាបណ្តាញ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយជាបន្តបន្ទាប់ ពាក់ព័ន្ធ ទៅនឹងការសម្រេចរបស់ លោក ស៊ីម រតនៈ អភិបាលស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធការលុបឈ្មោះ លោក ឡុង សុភាព ចេញពីក្របខ័ណ្ឌមន្ត្រីសុរិយោដីស្រុកសំរោងទង ដោយ បញ្ហាប្រព្រឹត្តកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ ។ ដែលដំបូងគេឆ្ងល់ថា, ហេតុអីលោកអភិបាលស្រុកធ្វើបែបនេះ ? ចុងក្រោយបានដឹងថា សមតែលុឈ្មោះចោល ចំពោះមន្ត្រីខិលខូចបែបនេះ ទុកជាគំរូកំណែទម្រង់រដ្ឋបាលស៊ីជម្រៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមជម្រាបជូនថា, ដីកាសម្រេច ក៏ដូចជាបញ្ហាមួយចំនួនទៀត ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ តាមគណនី ហ្វេសប៊ុករបស់ លោក ឡុង សុភាព ដែលជាមន្ត្រីសុរិយោដី ស្រុកសំរោងទង ផ្ទាល់តែម្តង ។ ប៉ុន្តែលោក ឡុង សុភាព លោតកាន់ខ្លាំង អាចផុងជាប់ភក់កាន់តែជ្រៅ។
ជាមួយគា្ននោះ មានការជជែកគ្នាថា តើមូលហេតុអ្វីបានជា លោកអភិបាលស្រុកសំរោងទង សម្រេចចេញដីកាលុបឈ្មោះ លោក ឡុង សុភាព ចេញពីក្រមខ័ណ្ឌមន្ត្រីរាជការ បែបនេះ ។
ជុំវិញចម្ងល់ទាំងអស់នេះ លោក ស៊ីម រតនៈ អភិបាលស្រុក សំរោងទង ថ្លែងប្រាប់សារព័ត៌មាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ ថា កាលដែលលោកសម្រេចលុបឈ្មោះលោក ឡុង សុភាព ចេញពីក្របខ័ណ្ឌមន្ត្រីសុរិយោដីស្រុកសំរោងទង គឺ ធ្វើឡើងត្រឹមត្រូវតាមបែបបទនីតិវិធីដោយសារមូលហេតុមួយ ចំនួន ។
លោកអភិបាលស្រុកសំរោងទង ថ្លែងថា លោក ឡុង សុភាព បានយកតួនាទីនិងម៉ោងការងាររបស់ខ្លួនរត់ការឯកសារពាក់ព័ន្ធ នឹងដីធ្លី ហើយធ្វើមិនបានសម្រេចរហូតមានបណ្ដឹងពីប្រជា ពលរដ្ឋ ។

មួយវិញទៀត លោក ឡុង សុភាព មិនបានស្ដាប់តាមការ ណែនាំរបស់ថា្នក់លើសោះឡើយ ព្រមទាំងបញ្ហាមួយចំនួនទៀត ទោះបីជាថា្នក់លើបានប្រជុំណែនាំនិងបើកផ្លូវឲ្យលោក ឡុង សុភាព ប្ដឹងតវាយ៉ាងណាក៏ដោយ ។

បើតាមលោកអភិបាលស្រុកសំរោងទង បានឲ្យដឹងទៀតថា មុន នឹងចេញដីកាសម្រេចនេះគឺបានសិក្សានិងពិភាក្សាគា្នយ៉ាងល្អិត ល្អន់បំផុត ។ បញ្ហាកាន់តែច្បាស់ខាងមុខទៀតនេះ លោកអាច នឹងចេញសេចក្តីបំភ្លឺមួយដើម្បីឲ្យមហាជនបានយល់ពីដំណើរ រឿងហេតុអ្វីបានជា មានការសម្រេចលុបឈ្មោះ លោក ឡុង សុភាព ចេញពីមន្ត្រីសុរិយោដីស្រុកសំរោងទង ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅលោក ស៊ីម រតនៈ អភិបាលស្រុកសំរោងទង បានចេញដីកាមួយ ដោយលុបឈ្មោះ លោក ឡុង សុភាព ឋានន្តរស័ក្តិ មន្ត្រីថា្នក់លេខ២ ជាមន្ត្រីបម្រើការងារនៅការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុកសំរោងទង ខេត្តកំពង់ស្តី ចេញពីក្របខ័ណ្ឌដោយប្រព្រឹត្តកំហុសនិងឆ្គាំឆ្គងក្នុងវិជ្ជាជីវៈ។
ដូច្នេះគ្មានអីត្រូវចម្ងល់ទៀតទេ ដោយសារតែលោក ឡុង សុភាព បានយកតួនាទីនិងម៉ោងការងាររបស់ខ្លួនរត់ការឯកសារពាក់ព័ន្ធ នឹងដីធ្លី ហើយធ្វើមិនបានសម្រេចរហូតមានបណ្ដឹងពីប្រជាពលរដ្ឋ ជាកំហុសធ្ងន់ធ្ងរ ក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសារធារណៈ ពិសេសបង្ហាញពីភាពហ៊ឺហា ពាក់ចិញ្ចៀន ផ្លាកដៃ ដូចតារា ឬអ្នករកសុី សំញ៉ែងឬកម៉ាការ៉ុងផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖