ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​ អង្គការAPOPO ផ្តល់ការគាំទ្រថវិកាគម្រោងចំនួន៣៥១.៧១១ ដុល្លារអាមេរិក សម្រាប់​រយៈពេលមួយឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានបញ្ជាក់នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​យ៉ាង​ដូច្នេះ​ថា៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីបញ្ជាការCMACភ្នំពេញ លោក​ និងលោក Michael Heiman ប្រធានអង្គការAPOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីន​ ក្នុងនោះមានការគាំទ្រសត្វកណ្តុរនិងសុនខហិតមីន​ ជាស្នូលនៃកិច្ចប្រតិបតិ្តការ​។  

ប្រភព​ដដែល​បន្តថា​ អង្គការAPOPO ផ្តល់ការគាំទ្រថវិកាគំរោងមានចំនួន៣៥១.៧១១ ដុល្លារអាមេរិក ដែលមានរយៈពេលមួយឆ្នាំ (ថ្ងៃទី០១ មករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២)។ 

សូមជម្រាបថា​ នេះជាឆ្នាំទី៩ហេីយនៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពCAMC អង្គការAPOPO លើការបោសសម្អាតមីនដោយសត្វកណ្តុរ និងសុនខ ។ 

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ អង្គការAPOPO បានបញ្ជាទិញសុនខរបស់អង្គភាពCMAC ចំនួន០៨ក្បាលបន្ថែមទៀតផងដែរ ដែលសុនខទាំងនោះត្រូវនាំយកទៅប្រតិបត្តិការនៅប្រទេសស៊ូដង់ អង់កូឡា និងព្រំដែនប្រទេសតួរគី៕

ដោយ៖ស​ តារា​


ចែករំលែក៖