ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្ដីណែនាំស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ឌីជីថលតាមប្រព័ន្ធអនឡាយ

ចែករំលែក៖

ភ្នំពេញ ; យោងតាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា លើលិខិតរបស់គណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្ដីពីសំណើសុំការអនុវត្ត រៀបចំវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ និងអនុលោមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការបើក ដំណើរការឡើងវិញជាបណ្ដើរៗនូវវិស័យសេដ្ឋកិច្ច សង្គម ទេសចរណ៍ ជាដើម។ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានរៀបចំប្រព័ន្ធស្នើសុំ និងចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ជាប្រភេទឌីជី ថល (Digital Vaccination Certificate) ដើម្បីសម្រួលដល់អ្នកដំណើរទៅក្រៅប្រទេស។ តាមស្មារតីនេះ បុគ្គលដែលបានទទួល ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រឹមត្រូវនៅកម្ពុជា អាចស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ បានចាប់ពីថ្ងៃចេញសេចក្តីជូន ព័ត៌មាននេះតទៅ ដោយត្រូវអនុវត្តតាមសេចក្ដីណែនាំដូចខាងក្រោម៖

I. ស្វែងរកព័ត៌មានផ្ទាល់ខ្លួន៖

១. បើកកម្មវិធី Browser(Chrome, Firefox, Edged, ។ល។) ក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រ

២. បញ្ចូលអាសយដ្ឋាន https://starch.vaccine.to.kh ទៅក្នុងកម្មវិធី Browser

៣. ជ្រើសរើសយក លេខអត្តសញ្ញាណប័ណ្ណ ឬលេខប័ណ្ណចាក់វ៉ាក់សាំង

៤. បញ្ចូលលេខអត្តសញ្ញាណប័ណ្ណ ឬលេខប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងប្រអប់ដែលលោកអ្នកបានជ្រើសរើស
៥. វាយបញ្ចូល ថ្ងៃ ខែ ឆ្នាំកំណើត រួចចុចប៊ូតុងស្វែងរក
បើឃើញព័ត៌មានផ្ទាល់ខ្លួនខុស ត្រូវចុចលើ «ស្នើសុំផ្លាស់ប្តូរ» (សូមមើលរូបភាពខាងក្រោម)
បើព័ត៌មានត្រឹមត្រូវ ចុចប៊ូតុង «ស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងឌីជីថល
II. របៀបស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ (តាមតេលេក្រាម)

១. បន្ទាប់ពីលោក លោកស្រី បានស្វែងរកព័ត៌មានផ្ទាល់ខ្លួនតាមចំណុចទី I ខាងលើរួចមក សូមបន្តចុចលើប៊ូតុង «ការស្នើសុំ វិញ្ញាបនបត្រចាក់វ៉ាក់សាំងកូដ-១៩» ដែលប្រព័ន្ធនឹងបង្ហាញរូបភាពដូចខាងក្រោម៖
២.សូមចុចប៊ូតុង “ចូលទៅកាន់កម្មវិធី តេលេក្រាម” ដូចបង្ហាញជូនក្នុងរូបភាពខាងលើនេះ។

៣.បំពេញលេខទូរស័ព្ទដែល លោក លោកស្រី ប្រើប្រាស់សម្រាប់ តេលេក្រាម បន្ទាប់មកចុចប៊ូតុង “Next» ដូចបង្ហាញជូនក្នុងរូបភាពខាងក្រោមនេះ។
៤. លោក លោកស្រីនឹងទទួលបានសារ តាមតេលេក្រាមរបស់លោកអ្នក ដែលលោកអ្នកត្រូវចូលទៅមើលក្នុងតេលេក្រាម របស់ខ្លួន (សម្រាប់អ្នកប្រើលើកដំបូង)។ បន្ទាប់មកលោកអ្នកនឹងបានឃើញរូបភាព ដូចបង្ហាញខាងក្រោមនេះ ចុច “Confirm»។
៥.សូមត្រឡប់ទៅប្រព័ន្ធស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ វិញ ប្រព័ន្ធស្នើសុំនេះ នឹងបង្ហាញផ្ទាំងដូចរូបភាពដូចខាង ក្រោម បន្ទាប់មកចុចយកពាក្យថា «យល់ព្រម”
៦. បន្ទាប់ពីលោកអ្នកបានចុចប៊ូតុងយល់ព្រមរួចរាល់ហើយ ប្រព័ន្ធនឹងបង្ហាញលោកអ្នកអំពីទម្រង់បំពេញព័ត៌មានដើម្បី ស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ឌីជីថល។

III. របៀបបំពេញទម្រង់ស្នើសុំវិញ្ញាបនបត្រចាក់វាក់សាំងកូវីដ-១៩ ឌីជីថល
១. បំពេញព័ត៌មានសម្រាប់ទំនាក់ទំនង
– គោត្តនាម និងនាម
-លេខទំនាក់ទំនង
-ជ្រើសរើសប្រភេទនៃការស្នើសុំ(សម្រាប់ខ្លួនឯង ឬសម្រាប់អ្នកដទៃ), ប្រសិនបើការស្នើសុំសម្រាប់អ្នកដទៃ -សូមបញ្ជាក់អំពីទំនាក់ទងរវាងអ្នកនិងអ្នកស្នើសុំ ឧទាហរណ៍ អ្នកស្នើសុំត្រូវអាណាព្យសបាលឪពុកម្តាយ បងប្អូន កូនឬផ្សេងៗទៀត។
២. កំណត់ប្រភេទឯកសារសម្រាប់ធ្វើដំណើរ
. ជ្រើសរើសអត្តសញ្ញាណប័ណ្ណ ប្រសិនអ្នកចង់បង្ហាញលើវិញ្ញាបនបត្រ ជាលេខអត្តសញ្ញាណប័ណ្ណ ជ្រើសរើសលិខិតឆ្លងដែន ប្រសិនអ្នកចង់បង្ហាញលើវិញ្ញាបនបត្រ ជាលេខលិខិតឆ្លងដែន

៣. សូមធ្វើការភ្ជាប់ (Upload) អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន (ទំព័រមានរូបថត)

៤. សូមធ្វើការភ្ជាប់ (Upload) កោតចាក់វ៉ាក់សាំងខាងមុខ

៥. សូមធ្វើការភ្ជាប់ (Upload) កាតចាក់វ៉ាក់សាំងខាងក្រោយ

៦បន្ទាប់មកចុចប៊ូតុង “ស្នើសុំ” ។ ប្រព័ន្ធនឹងផ្ញើសារដោយស្វ័យប្រវត្តិមកលោកអ្នកវិញ តាមរយៈតេលេក្រាម ដើម្បីបញ្ជាក់ ពីការស្នើសុំរបស់លោកអ្នក (សូមមើលឧទាហរណ៍ រូបភាពខាងក្រោមនេះ)។

សូមអាននូវខ្លឹមសារបន្ថែមដូចខាងក្រោមតាមតារាង៕

ដោយ៖សុខ ខេមរា


ចែករំលែក៖