ព័ត៌មានទាន់ហេតុការណ៍៖

រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF Suzuki Cup 2020 វៀតណាម v កម្ពុជា ម៉ោង៧:៣០ ល្ងាច នៅកីឡដ្ឋាន BISHAN

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃប្រកួត រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF Suzuki Cup 2020 វៀតណាម v កម្ពុជា ម៉ោង៧:៣០ ល្ងាច នៅកីឡដ្ឋាន BISHAN ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរម្លឹកថា, រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិវៀតណាមក្នុងពានរង្វាន់ AFF Suzuki Cup 2020។
វៀតណាម v កម្ពុជា គឺថ្ងៃទី ១៩/១២/២០២១ | ៧:៣០ ល្ងាច | កីឡដ្ឋាន BISHAN ហើយក៏ផ្សាយបន្តផ្ទាល់លើផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងផេកSmart Axiata កុំភ្លេច”ទាំងអស់គ្នាដេីម្បីកម្ពុជា”។
សូមបញ្ជាក់ថា, គោព្រៃកម្ពុជា ទទួលបាន៣ពិន្ទុដំបូង ក្រោយឈ្នះឡាវ ៣-០ នៃពាន AFF Suzuki Cup 2020។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួល ៣ពិន្ទុដំបូង ក្នុងការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki cup 2020 ពូលB បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិឡាវ ដោយលទ្ធផល ៣-០ នាល្ងាចថ្ងៃទី១៥ ខែធ្នូ នេះ នៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមគោព្រៃកម្ពុជា ធ្វើសម្រេច២គ្រាប់ ក្នុងវគ្គទី១ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ម្នាក់ឯង នៅនាទី៣១ និងនាទី៤១ ខណៈ១គ្រាប់ទៀត រកបានដោយកីឡាករ សៀង ចន្ធា សមាជិកមកពីក្លិបបឹងកេតដូចគ្នា នៅនាទី៧៥។ ក្រៅពីការទាត់បញ្ចូលទីបានសម្រេចនេះ កម្ពុជា​ក៏មាន​ឱកាសទាត់ចំគោលដៅជាច្រើនលើកផងដែរ។នេះជាជ័យជម្នះលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងចំណោម ៣ប្រកួតកន្លងមក ក្រោយចាញ់ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ ដោយត្រូវជួបក្រុមការពារតំណែងជើងឯកវៀតណាម នាថ្ងៃទី១៩ ខែធ្នូ នេះ។ រីឯឡាវ បានបញ្ចប់បេសកកម្មរបស់ខ្លួនហើយ ដោយមិនស្គាល់ឈ្នះ ឬស្មើម្ដងឡើយ ក្នុងចំណោម ៤ប្រកួត៕

ដោយ៖ សិលា


ចែករំលែក៖