ព័ត៌មានទាន់ហេតុការណ៍៖

ចោរថ្លើមធំហ៊ានលួចកញ្ចក់រថយន្តព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប៉ុនប៉ងលួចកញ្ចក់រថយន្តព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញតែមិនបានសម្រេច កាលពីម៉ោង១០និង០០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចមុខផ្ទះកាត់សក់យីហោសំយ៉ន ផ្លូវបេតុង ក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ កឹម វណ្ណសំណាង ហៅណាង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន  ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យរូបនេះបានធ្វើសកម្មភាពប៉ុនប៉ងលួចយកកញ្ចក់រថយន្តរបស់គេតែមិនបានសម្រេច។

ម្ចាស់រថយន្តមានឈ្មោះ សាយ ណូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ០៩ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សម្ភារបន្សល់ទុក៖ គ្មាន , សម្ភារបាត់បង់គ្មាន ។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖