ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមគ្នា២នាក់ករណីឆក់យកទូរស័ព្ទដៃ

ចែករំលែក៖

ភ្នំពេញ៖  ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ) កាលពីវេលាម៉ោង១៨ និង៤០នាទី ថ្ងៃទី១៩ ធ្នូ ឆ្នាំ២០២១ នៅចំណុចមុខហាងលក់សង្ហារិមហេង ប៉ាវ ផ្លូវលេខ១០១៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានគ្នា០២នាក់ ក្នុងនោះមានម្នាក់រត់គេចខ្លួនរួចឈ្មោះ លាស់ និងមធ្យោបាយម៉ូតូ០១គ្រឿង ។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះ ទី ផានិត (ហៅអាច្រើន) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការចាក់លូ  ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) និងបក្ខពួកដែលគេចខ្លួនរួច ជិះម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌សលាយខៀវ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ១គ្រឿងម៉ាកOPPO ពីជនរងគ្រោះឈ្មោះ វ៉ាត មិនា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ៖ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកOPPO របស់ជនរងគ្រោះ។ ចំពោះសម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកនិច ពណ៌សលាយខៀវ ផលិតឆ្នាំ២០២១ គ្មានស្លាកលេខ ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖