ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Man Utd បើកទីលានហ្វឹកហាត់ Carrington ឡើងវិញបន្ទាប់ពីបិទដោយសារ Covid-19

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United បានបើកកន្លែងហ្វឹកហាត់ឡើងវិញហើយ បន្ទាប់ពីត្រូវបានបិទ ដោយសារការកើនឡើងនៃករណីឆ្លង Covid-19។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport ចេញផ្សាយនៅព្រឹកថ្ងៃពុធទី២២ ធ្នូនេះ។

ក្លិប Man Utd បានបិទទីលានហ្វឹកហាត់ Carrington របស់ពួកគេកាលពីសប្តាហ៍មុន ហើយការប្រកួតក្នុងក្របខ័ណ្ឌកំពូលជាមួយក្រុម Brentfordនិង Brighton ត្រូវបានពន្យារពេល។ ក្លិបបានប្រកាសថា កីឡាករបានត្រឡប់ទៅហ្វឹកហាត់វិញនៅលើមូលដ្ឋានការពិនិត្យសុខភាព និងវិធានការការពារផងដែរ។

កាលពីថ្ងៃចន្ទ ក្របខ័ណ្ឌ Premier League និង English Football League បានធ្វើការប្រជុំបន្ទាន់មួយដោយជ្រើសរើសដើម្បីបំពេញការប្រកួតគ្រប់គ្រាន់ឡើងវិញ បើទោះបីជាមានការរំខានពី Covid-19 ក៏ដោយ។

សេចក្តីថ្លែងការណ៍របស់ក្លិបបិសាចក្រហម Manchester United បានឲ្យដឹងថា “ជាអកុសល ការប្រកួតជាមួយ Brentford និង Brighton ត្រូវបានពន្យារពេល ដោយសារក្លិបមិនមានជម្រើសក្រៅពីស្នើសុំឱ្យរៀបចំការប្រកួតឡើងវិញ។ ក្រុមប្រឹក្សាភិបាលនៃក្របខ័ណ្ឌ Premier League បានសម្រេចចិត្តហៅការប្រកួតនេះបិទ ដោយផ្អែកលើការណែនាំពីទីប្រឹក្សាវេជ្ជសាស្ត្រ”។

ការបើកឡើងវិញកន្លែងហ្វឹកហាត់នឹងផ្តល់ឱ្យអ្នកចាត់ការបណ្តោះអាសន្នលោក Ralf Rangnick និងក្រុមរបស់គាត់រៀបចំសម្រាប់ការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Newcastle United នៅកីឡដ្ឋាន St James’ Park នៅថ្ងៃចន្ទទី២៧ ខែធ្នូខាងមុខ ។

ក្រុម Manchester United បានកត់ត្រាការធ្វើតេស្ត Covid-19 វិជ្ជមានមួយចំនួនក្នុងចំណោមកីឡាករ និងបុគ្គលិកបន្ទាប់ពីការទទួលជ័យជម្នះ ១-០របស់ពួកគេទៅលើក្រុម Norwich កាលពីថ្ងៃទី១១ ខែធ្នូ ដែលត្រូវបានបញ្ជាក់ដោយការធ្វើតេស្ត PCR មួយថ្ងៃក្រោយមក។

សូមបញ្ចាក់ថា ការប្រកួតក្របខ័ណ្ឌ Premier League ចំនួន៦ត្រូវបានពន្យារពេលនៅចុងសប្តាហ៍ ហើយលីកបានបញ្ជាក់ថា សប្តាហ៍នេះមានករណីវិជ្ជមានថ្មីចំនួន៩០ពីការធ្វើតេស្តចំនួន១២,៣៤៥ករណីលើកីឡាករ និងបុគ្គលិកនៅចន្លោះថ្ងៃទី១៣ និង១៩ ខែធ្នូ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖