ខេត្តត្បូងឃ្មុំ ៖ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានបេីកកិច្ចប្រជុំជាមួយមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង/ស្រុកសរុបចំនួន៥៥រូប លេីវិធានការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែល នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ នាពេលខាងមុខនេះ ។
កិច្ចប្រជុំធ្វេីឡេីងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ នាទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ។
លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានលេីកឡេីងថា សូមឱ្យសមត្ថកិច្ចដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិនិត្យ និងកែសម្រួលលើផែនការឲ្យបានល្អបំផុត ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់នូវរាល់សកម្មភាពបទល្មើសផ្សេងៗ ក្នុងពិធីទាំងមូល អោយប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ មួយវិញទៀតគ្រប់អង្គភាពកម្លាំងប្រដាប់អាវុធ ដែលពាក់ព័ន្ធ ក្នុងកិច្ចប្រតិបត្តិការនេះ ត្រូវសហការគ្នាឱ្យបានល្អ និងប្រើប្រាស់គ្រប់វិធានការជំនាញ មធ្យោបាយជំនាញ ដើម្បីធានាដល់កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ៕
ដោយ ៖ វណ្ណៈ