ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា(គណៈកម្មការទី១០) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យឆ្លងរបាយការណ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់គណៈកម្មការទី១០ ប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២១ និងពិនិត្យឆ្លងរបាយការណ៍ថវិកាប្រចាំខែធ្នូ និងឆ្នាំ២០២១ និងលើកទិសដៅការងារបន្ត ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។
សូមរម្លឹកថា, នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១កន្លងទៅ នៅវិមានព្រឹទ្ធសភា លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានចូលរួមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែល លោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ សិលា