ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមការងារបក្សខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ និងប្រធានក្រុមការងារបក្សខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នេះបើតាមលទ្ធផលសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលអង្គភាព”នគរដ្រេហ្គននិងនគរវត្ត”ទទួលបានព័ត៌មាន នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា,  សម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលជាសមាជិកអចិន្រ្តៃយ៍ នៃគណបក្សប្រជាជនកម្ពុជា និងមានតំណែងជាឧបនាយករដ្ឋមន្រ្តី ក្នុងរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានអង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា, ការជ្រើសតាំងឥស្សរជនទាំងពីររូបនេះ បានធ្វើឡើងនៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឈ្មោះខាង រហូតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជាមានអនុប្រធានចំនួន៤រូប ខណៈបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ និង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រឹកនេះ។ 

គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេនៅកម្ពុជា ដែលកាន់អំណាច៦អាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៣៧នាក់ ក្នុងនោះមានសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ចំនួន៣៧នាក់ផងដែរ។

គណបក្សប្រជាជនកម្ពុជា ជាគ្រឹះដ៏សំខាន់សម្រាប់ប្រទេសជាតិ ទាំងមូល កាន់អំណាច ដោយការឈ្នះឆ្នោត និងរក្សាបាន សន្តិភាព អភិវឌ្ឍន៍ លើគ្រប់វិស័យ ៕

ដោយ ៖ សិលា


ចែករំលែក៖