នៅវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី ២៣ ខែធ្នូ (ពេលវេលានៅអាមេរិក) ក្រុមហ៊ុន Exxon បានប្រកាសថារោងចក្រចម្រាញ់ប្រេង Baytown ក្នុងរដ្ឋតិចសាស់ ដែលជារោងចក្រចម្រាញ់ប្រេងដ៏ធំទីពីរនៅអាមេរិកបានរងនូវការឆាបឆេះបណ្តាលឱ្យកម្មករ៤នាក់រងរបួសធ្ងន់។
ស្ថានភាពត្រូវបានគ្រប់គ្រង ហើយមានកម្មករ៤នាក់រងរបួស តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះឡើយ ។
ការឆាបឆេះកើតចេញពីឃ្លាំងរក្សាទុកប្រេងសាំង ។ នេះជាការផ្ទុះឆេះលើកទីពីរហើយនៅក្នុងរោងចក្រចម្រាញ់ប្រេង Baytown ក្នុងរយៈពេល២ឆ្នាំកន្លងមក ។ កាលពីឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះទីតាំងផលិតជ័រក្នុងក្រុមហ៊ុនបណ្តាលឱ្យមនុស្ស ៣៧នាក់រងរបួស។
ក្រុមហ៊ុន Exxon នៅថ្ងៃទី២២ខែធ្នូ បានប្រកាសថាមានការបែកធ្លាយនៅទីតាំងមួយកន្លែងក្នុងរោងចក្រ។ ការបែកធ្លាយត្រូវបានប្រទះឃើញនៅម៉ោង១០ យប់ ហើយដល់វេលារំលងអធ្រាត្រឈានចូលម៉ោង១យប់ថ្ងៃទី ២៣ខែធ្នូ ក៏មានគ្រោះអគ្គិភ័យកើតឡើងតែម្តង៕ ដោយ៖ធីរីណា
រូបថត៖https://tinhtexaydung.petrotimes.vn