ព័ត៌មានទាន់ហេតុការណ៍៖

យុវជនគណបក្សបជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.) ជូនពរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសដែលឯកឧត្តមទទួលបានការទុកចិត្ត ជាឯកច្ឆ័ន្ទ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត

ចែករំលែក៖

ភ្នំពេញ ៖ សូមគោរពជូនពរ និងអបអរសាទរដោយស្មោះស័្មគ្រ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិកាកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងឱកាសដែលឯកឧត្តមទទួលបានការទុកចិត្ត ជាឯកច្ឆ័ន្ទ ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ 

សូម ឯកឧត្តម សមប្រកបដោយបញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំក្រុមយុវជនគណបក្សទាំងក្នុង និងក្រៅប្រទេសប្រកបដោយ ភាពសម្បូររុងរឿង និងជោគជ័យជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ សូម ឯកឧត្តម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ 

សូមគោរពជូនពរ និងអបអរសាទរពី យុវជនគណបក្សបជាជនកម្ពុជាថ្នាក់កណ្តាល (យ.គ.ក.) ៕

ដោយ ៖ សិលា


ចែករំលែក៖