ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ពីទទួលបានការខំមិនពីប្រជាពលរដ្ឋទាក់ទងទៅនឹងការជួបជុំផឹកសុីចាក់ធុងបាស់បង្កសំឡេងរំខានដល់ជិតខាងកាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានចុះទៅដល់ទីតាំងភ្លាមៗ ដោយបានបញ្ឈប់សកម្មភាពផឹកសុីនេះ។
ប្រភពដដែលបន្តថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ក៏ធ្វេីការណែនាំអប់រំ មិនឱ្យមានសកម្មភាពជួបជុំផឹកសុីចាក់ធុងបាស់ ដែលបង្កសំឡេងរំខានដល់អ្នកជិតខាងទៀតឡេីយ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសង្កត់ធ្ងន់ថា៖ ភ្លៀងមិនមែនជាឧបសគ្គចំពោះកងកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាក្នុងការចេញល្បាតដេីម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឡើយ ៕
ដោយ៖សហការី