ព័ត៌មានទាន់ហេតុការណ៍៖

ចតម៉ូតូនៅភ្លឺស្រែចុះទៅបូមទឹកចោរលួចកាច់កម៉ូតូទៅបាត់

ចែករំលែក៖

ខេត្តតាកែវ ៖ បុរសម្នាក់ជិះម៉ូតូទៅស្រែទុកម៉ូតូនៅនិងភ្លឺរួចចុះទៅបូមទឹកស្រាប់តែមានជនសង្ស័យបានយកម៉ូតូទៅបាត់ហើយបានស្រែកឆោឡោឲ្យគេជួយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣ និង៣០ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ស្ថិតត្រង់ចំណុចលើខ្នងព្រែកវាលស្រែខាងកើតភូមិស្ថិតក្នុងភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាម៉ូតូតែត្រូវជនសង្ស័យលួចយកទៅម៉ាកឌ្រីមសង់សេ១២៥ពណ៌ខ្មៅស៊េរីឆ្នាំ២០១៤ពាក់ស្លាកលេខភ្នំពេញ1FA 2410 ជាកម្មសិទ្ធិរបស់ជនរងគ្រោះឈ្មោះអៅ ចាន់ ភេទប្រុសអាយុ៤០ឆ្នាំមានទីលំនៅ ភូមិសង្កែ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅបូមទឹកបញ្ចូលស្រែហើយទុកចោលនៅលើភ្លឺស្រែខណៈនោះស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពកាច់សោ.កម៉ូតូរួចជិះឆ្ពោះមកទិសខាងកើត
និងបានបន្សល់ទុកកាបូបដាក់ខោអាវនិងខោអាវមួយចំនួននៅក្នុងកាបូបនៅកន្លែងកើតហេតុខណៈពេលនោះម្ចាស់ម៉ូតូដែលជាជនរងគ្រោះបានឃើញហើយស្រែកឆោឡោរាយការណ៍ដល់កម្លាំងជំនាកងរាជអាវុធហត្ថស្រុកដើម្បីជួយអន្តរាគមន៍តាមចាប់ជនសង្ស័យ៕

ដោយ៖ ស សម


ចែករំលែក៖