ព័ត៌មានទាន់ហេតុការណ៍៖

ប្រគល់ថវិកា លិខិតថ្លែងអំណរគុណ រៀបចំអាហារសាមគ្គីជូន ស.ស.យ.ក. ស្រុកពោធិ៍រៀង

ចែករំលែក៖

ខេត្តព្រៃវែង ៖ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា  ស.ស.យ.ក. ចុះជួយស្រុកពោធិ៍រៀង ដឹកនាំដោយលោកស្រី នូសុវត្ថិ ចាន់វរល័ក្ខណ បានរៀបចំពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីបំណាច់ឆ្នាំ២០២១ ជូនដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកពោធិ៍រៀង ដែលបានលះបង់កម្លាំងកាយចិត្ត និងទ្រព្យធនផ្ទាល់ខ្លួន ចូលរួមការងារសង្គម និងមនុស្សធម៌ រយៈពេលមួយឆ្នាំ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ក្រោមអធិបតីភាពឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា  ស.ស.យ.ក. ខេត្តព្រៃវែង ។

ក្នុងឱកាសនោះដែរ លោក ខៀវ ភារិទ្ធ ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ព្រមទាំងបាននាំយកថវិកាខ្ញុំ និងក្រុមគ្រួសារ ប្រគល់ជូនសមាជិក សមាជិកា ស.ស.យ.ក. ស្រុកពោធិ៍រៀង ដែលបានស្ម័គ្រចិត្តចូលរួមសង្កេតការណ៍ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ចំនួន ១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ចំនួន ១០ម៉ឺនរៀលផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖