ព័ត៌មានទាន់ហេតុការណ៍៖

ចិនផលិតនាវាចម្បាំងលឿនបំផុតមួយថ្ងៃបញ្ចេញ៣គ្រឿង

ចែករំលែក៖

អន្តរជាតិ៖ ចិនបានបញ្ចេញនាវាចម្បាំងដល់ទៅ៣គ្រឿងក្នុងមួយថ្ងៃ នាថ្ងៃទី២៤ខែធ្នូ ក្នុងនោះមានពីរគ្រឿងសម្រាប់លក់ទៅក្រៅប្រទេសនិងមួយគ្រឿងទៀតទុកប្រើប្រាស់ក្នុងកម្លាំងទាហានការពារដែនសមុទ្រ។
នាវាចម្បាំងខាងលើរួមមាន នាវាវាយឡើងគោកប្រភេទ(LPD) 071E និង២គ្រឿងទៀតប្រភេទ Type 054 បានដាក់ចុះទឹកនៅទីតាំងផលិតនាវាជិតទីក្រុងសៀងហៃ ។
នាវាចម្បាំងវាយឡើងគោកប្រភេទ(LPD) 071E ត្រូវបានប្រទេសថៃបញ្ជាទិញកាលពីខែកញ្ញាឆ្នាំ ២០១៩ ហើយនេះជាកិច្ចព្រមព្រៀងលក់នាវាចម្បាំងទៅក្រៅប្រទេសដំបូងរបស់ចិន។ នាវាខាងលើអាចចុះចតឧទ្ធម្ភាគចក្រជាច្រើនគ្រឿង អាចចូលរួមយាមល្បាតនិងជួយធ្វើអន្តរាគមន៍។
គេហទំព័រ Chiang Rai Times បានផ្សាយថា ថៃនឹងប្រើប្រាស់នាវាចម្បាំងខាងលើ ដើម្បីបំពេញភារកិច្ចដឹកជញ្ជូនរបស់កម្លាំងទាហានជើងទឹកប្រទេសនេះ។ មិនតែប៉ុណ្ណោះនាវាខាងលើអាចបំពេញបេសកម្មស៊ីវិលក្នុងគោលដៅមនុស្សធម៌ គ្រោះធម្មជាតិជាដើម។
ចំណែកនាវាចម្បាំងប្រភេទ Type 054 ចំនួនពីរគ្រឿងស្ថិតនៅក្នុងចំណោម៤គ្រឿងគឺត្រូវបានប៉ាគីស្ថានបញ្ជាទិញកាលពីឆ្នាំ២០១៧ និង២០១៨ ។ នាវានោះអាចបំពាក់ប្រព័ន្ធរ៉ាដាស្វ័យប្រវត្តិ។ បច្ចុប្បន្ន នាវាចម្បាំង Type 054 ចំនួន៣០គ្រឿងកំពុងប្រើប្រាស់នៅក្នុងជួរកម្លាំងទាហានជើងទឹកចិន យ៉ាងមានប្រសិទ្ធភាព ៕ ដោយ៖ធីរីណា

រូបថត៖Weibo


ចែករំលែក៖