ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និស្សិតមកវិទ្យាស្ថានបច្ចេកវិទ្យាចំនួន២ក្រុម ​ គឺក្រុម ITC02 ទទួលបានជ័យលាភីលេខ១ ខណៈដែល ក្រុម ITC01 ទទួលបានជ័យលាភីលេខ២ នៅវគ្គប្រកួតផ្ដាច់ព្រ័ត​នៃកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៨ ឆ្នាំ២០២១ ក្រោមការវាយតម្លៃរបស់គណកម្មការទាំង៤រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា។ 

សូមបញ្ជាក់ថា, កម្មវិធីប្រកួតប្រជែងលើកនេះមានចំនួន ១១ក្រុម ចូលរួមប្រកួតដែលមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានបច្ចេកទេសចំនួន​៦។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបណ្តុះគំនិត បង្កើនសមត្ថភាពបញ្ញា ជូនដល់សិស្សនិស្សិតដែលកំពុងសិក្សាលើជំនាញវិស្វកម្ម និងស្វ័យប្រវត្តិកម្មនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលរួមចំណែកលើកកម្ពស់វិស័យឧស្សាហកម្ម និងស្វ័យប្រវត្តិកម្មឱ្យកាន់តែមានភាពរីកចម្រើន។ 

សូមជម្រាបផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ និស្សិតរបស់កម្ពុជាពីរក្រុម ក៏បានចូលរួមកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិផងដែរ៕​

ដោយ ៖ សិលា


ចែករំលែក៖