ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពប្រជុំណែនាំបច្ចេកទេសមុនដំណើរការសំណេរពេលរសៀល

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា, ប្រធានមណ្ឌលសំណេរបានធ្វើការប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដើម្បីត្រៀមដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពេលរសៀល នៃថ្ងៃទី១។ 

ក្រសួងអប់រំយុវជននិងកីឡា សូមជម្រាបថា វិញ្ញាសាទី១ នារសៀលថ្ងៃទី១នៃដំណើរការសំណេរ មានមុខវិជ្ជា គីមីវិទ្យា ប្រព្រឹត្តទៅពីម៉ោង ១៤:០០ ដល់ម៉ោង ១៥:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា ពីម៉ោង ១៤:០០ ដល់ម៉ោង ១៥:៣០ សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ 

ក្រសួងអប់រំយុវជននិងកីឡា បញ្ជាក់ទៀតថា, នាថ្ងៃទី១នេះ គណៈមេប្រយោគគ្រប់រូប បានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ព្រមទាំងអនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ ៖ សិលា


ចែករំលែក៖