ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខែ្សភើ្លងឆេះផ្ទះមួយខ្នងទាំងព្រលឹមអុរនៅក្រុងដូនកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ ផ្ទះមួយខ្នងសង់ពីឈើប្រក់ក្បឿងនិងថ្មខាងក្រោមត្រូវបានអគ្គិភ័យឆាប់ឆេះទាំងព្រលឹមអុរត្រូវបានកម្លាំងបង្ការ និងពន្លត់អគ្គិភ័យខេត្តតាកែវចុះអន្តរាគមន៍ដើម្បីទប់ស្កាត់មិនឱ្យរាលដាលឆ្លងទៅផ្ទះប្រជាពលរដ្ឋនៅក្បែរខាងនោះបន្តទៀត។

ហេតុការណ៍អគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ និង១៥នាទីទៀបភឺ្លថៃ្ងទី២៨ ខែធ្នូ ឆាំ្ន២០២១។

សមត្ថកិច្ចបានឲ្យដឹងថាផ្ទះកើតខាងលើមានទំហំ៩ម៉ែត្រ×១៤ម៉ែត្រខាងក្រោមថ្មខាងលើឈើប្រក់គ្បឿង ជញ្ជាំងកា្តរសិ្តតនៅភូមិ ត្រាំ សងា្កត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

មា្ចស់ផ្ទះឈ្មោះ ចាប សុផា ភេទប្រុស អាយុ៦៩ឆាំ្ន មុខរបរកសិករ រស់នៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាសម្ភារបាត់បង់សរុបជាទឹកប្រាក់ចំនួន៥.០០០ដុល្លារនិងប្រើបា្រស់រថយន្តបាញ់ទឹកចំនួន៤គ្រឿងរបស់ស្នងការដ្ឋាន នគរបាលខេត្តតាកែវ៕

ដោយស ស សម


ចែករំលែក៖