ព័ត៌មានទាន់ហេតុការណ៍៖

អង្គការកំចាត់មីនសុីម៉ាក់ CMAC ចុះយកគ្រាប់រំសេវចាស់ៗមិនទាន់ផ្ទុះចំនួន៧គ្រាប់ត្រៀមកម្ទេចចោល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេលំ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានសហការជាមួយកម្លាំងមជ្ឈមណ្ឌលកំចាត់មីនសុីម៉ាក់ CMAC បានចុះយកគ្រាប់រំសេវចាស់ៗមិនទាន់ផ្ទុះ ជាច្រើនគ្រាប់យកទៅរក្សាទុកកន្លែងមានសុវត្ថិភាពនិងរង់ចាំកម្ទេចចោលនៅពេលក្រោយ។

 ការប្រមូលគ្រាប់រំសេវចាស់ៗមិនទាន់ផ្ទុះនេះប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ស្ថិតនៅក្នុងភូមិទួលរកា ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មន្រ្តីអង្គការស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់រំសេវមិនទាន់ផ្ទុះដែលប្រមូលបានមានចំនួន ០៧គ្រាប់ ក្នុងនោះមានប្រភេទគ្រាប់ 

១-គ្រាប់បែកទម្លាក់ពីលើយន្តហោះ ចំនួន ០១គ្រាប់ 

២-គ្រាប់M.៧៩ ចំនួន ០៥គ្រាប់

៣-គ្រាប់៦០ម.ម ចំនួន ០១គ្រាប់ ។

មន្រ្តីស៊ីម៉ាក់បញ្ជាក់ទៀតថា គ្រាប់រំសេវមិនទាន់ផ្ទុះទាំងនេះបានបន្សល់ទុកកប់ក្នុងដីតាំងពីសម័យសង្រ្គាមមកម៉្លេះ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖