ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហេង​ រតនា​ ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ ជាថ្ងៃរំលឹកខួបទី២៣ឆ្នាំ​ (២៩​ ធ្នូ​ ១៩៩៨-២៩​ ធ្នូ​ ២០២១)​នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហេង រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់)​ បានថ្លែង​នៅ​លេីបណ្ដាញសង្គមហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ នៅព្រឹក​ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២១នេះថា៖​ ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០២១នេះ​ ជាថ្ងៃរំលឹកខួបទី២៣ឆ្នាំ​ (២៩​ ធ្នូ​ ១៩៩៨-២៩​ ធ្នូ​ ២០២១)​នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយឈ្នះ-ឈ្នះ​ ដែលមានស្ថាបនិកអគ្គមគ្គុទេ្ទសក៏ឯកសន្តិភាពសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និងប្រតិបត្តិករទាំងឡាយ! 

សូមអរគុណសន្តិភាពនិងនយោបាយឈ្នះ-ឈ្នះ! 

សូមគោរពដឹងគុណស្ថាបនិកមគ្គុទេ្ទសក៏ឯកសម្តេចតេជោនិងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ​ បានបញ្ចប់សង្គ្រាមទាំងស្រុងនាំមកនូវសន្តិភាពនិងឯកភាពជាតិមួយពេញលេញ​សំរាប់ប្រជាជន​និងព្រះរាជាណាចក្រកម្ពុជា ដែលមិនធ្លាប់មានក្នុងរយ:ពេលជាង៥០០ឆ្នាំចុងក្រោយនៃប្រវត្តិសាស្ត្ររបស់ខ្លួន! 

ឆ្លៀតក្នុងឱកាសនេះ​ អគ្គនាយកស៊ីម៉ាក់​រូបនេះ​ សូមបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធអតីត:យុទ្ធជន-យុទ្ធនារីដែលបានលះបង់ពលីជីវិត​និងជាពិសេសសូមវិញ្ញាណក្ខន្ធ​ លោកនាយឧត្តមសេនីយ៍​ មល់​ រឿប​ ដែលជាប្រតិបត្តិករសន្តិភាពដ៍សកម្មមួយរូប​ ក្នុងបុព្វហេតុសន្តិភាពនេះ បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ! ៕

ដោយ​៖ស​ តារា​


ចែករំលែក៖