ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ប្រហារបានកើនឡើងខ្ពស់បំផុតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១

ចែករំលែក៖

គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ អំពើហិង្សាពាក់ព័ន្ធនឹងកាំភ្លើងនៅអាមេរិកបានកើនឡើងខ្ពស់បំផុតដោយមានអ្នកស្លាប់រហូតដល់ទៅ៤៤.៧៥០នាក់ ក្នុងនោះមានករណីធ្វើអត្តឃាតដោយកាំភ្លើងដល់ទៅ២៤.០៩០នាក់ ។ មានកុមារក្រោមអាយុ១៧ឆ្នាំដល់ទៅ ១៥៣៣នាក់ស្លាប់ដោយអំពើហិង្សាពាកព័ន្ធនឹងកាំភ្លើង។
តាមតួលេខរបស់ Gun Violence Archive ដែលមានឯកទេសតាមដានសកម្មភាពអំពើហិង្សា ពាក់ព័ន្ធនឹងកាំភ្លើងបានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៣រហូតមកទល់ឆ្នាំ២០២១ គឺមានករណីស្លាប់ពាក់ព័ន្ធនឹងអំពើហិង្សាដោយកាំភ្លើងបានកើនឡើងខ្ពស់បំផុត។
តាមរបាយករណ៍របស់ Gun Violence Archive អំពើហិង្សាក្រៅពីសម្លាប់មនុស្ស ៤៤.៧៥០នាក់ នៅមានអ្នករងរបួសរហូតដល់ទៅ៤០.៣៥៩នាក់ផងដែរក្នុងនោះមានកុមារក្រោមអាយុ១៧ឆ្នាំមាន៤២០៧នាក់។
តាមការលើកឡើងរបស់ FBI អាមេរិក បានឱ្យដឹងថា មានកាំភ្លើងដល់ទៅ១៧លានដើមបានលក់ចេញ គិតត្រឹមពីខែមករា ដល់ ខែវិច្ឆិកាឆ្នាំ២០២១ គឺជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០០មក។ តាមរបាយការណ៍ស្រាវជ្រាវពីការប្រើប្រាស់កាំភ្លើងនៅអាមេរិក បានឱ្យដឹងថា មានពលរដ្ឋពេញវ័យប្រមាណ១/៣នៅអាមេរិក(ប្រមាណ៨១,៤លាននាក់) មានកាំភ្លើងប្រើប្រាស់យ៉ាងតិចមួយដើមឡើងទៅ៕ ដោយ៖ធីរីណា

រូបថត៖AFP/TTXVN

រូបថត៖USA Today/TTXVN)


ចែករំលែក៖