ព័ត៌មានទាន់ហេតុការណ៍៖

Jurgen Klopp អ្នកចាត់ការទូរទៅក្រុមហង្សក្រហមអវត្តមានពេលទៅផ្ទះតោខៀវយប់នេះ

ចែករំលែក៖

​លោក Jurgen Klopp អ្នកចាត់ការទូរទៅក្រុមហង្សក្រហម ត្រូវបានសង្ស័យថាមានវិជ្ជមានកូវីដ១៩ ហើយនឹងត្រូវអវត្តមានពេលទៅផ្ទះតោខៀវChelseaក្នុងកម្មវិធីអង់គ្លេស Premier League យប់នេះ។

​អ្នកចាត់ការទូរទៅសញ្ជាតិអាល្លឺម៉ង់វ័យ៥៤ឆ្នាំនេះមានរោគសញ្ញាកូវីដ១៩​ហើយត្រូវបានដាក់ឲ្យនៅដោយឡែក ចំណែកជំនួយការរបស់គាត់លោក Pep Lijnders នឹងដឹកនាំក្រុមហង្សក្រហម Liverpoolជំនួសវិញពេលទៅសួរសុខទុក្ខក្រុមតោខៀវChelsea

កាលពីថ្ងៃសុក្រលោក Jurgen Klopp បាននិយាយថាកីឡាកររបស់ក្រុមហង្សក្រហមបីរូបរកឃើញវិជ្ជមានកូវីដ១៩ ប៉ុន្តែក្រោយដឹងថាគាត់មានរោគសញ្ញាកូវីដ១៩ដែរ ពុំទាន់មានព័ត៌មានអ្វីថាកីឡាកររបស់គាត់មានជំងឺនេះបន្ថែមទៀតនោះទេ។

​ក្រុមLiverpool កំពុងឈរលេខរៀងទី៣នៅអង់គ្លេស Premier Leagueហើយឈរពីក្រោយក្រុមលេខ២Chelseaចំនួន១ពិន្ទុ​និងតាមពីក្រោយក្រុមកំពូលតារាងManchester Cityចំនួន១២ពិន្ទុ ៕

​រូបភាពៈ BBCនិង dailymail​


ចែករំលែក៖