ភ្នំពេញ៖ ជនសង្ស័យ០២នាក់ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនករណីប៉ុនប៉ងលួចម៉ូតូរបស់គេតែមិនបានសម្រេចកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៤និង០០នាទី នៅចំណុចតាមផ្លូវបេតុង ក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ប្រើមធ្យោបាយថ្មើរជើង ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននោះមាន១-ឈ្មោះ សាន វណ្ណា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន)និងទី២-ឈ្មោះ នឿន កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (មានសារធាតុញៀន)។
សមត្ថកិច្ចប៉ុស្តិ៍នគរបាលអូរបែកក្អមបានឱ្យដឹងបន្តទៀតថា ជនសង្ស័យទាំងពីរនាក់នេះគឺកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ខណៈកំពុងល្បាតក្នុងមូលដ្ឋាន ។
ចំពោះសម្ភារបន្សល់ទុករួមមាន កូនសោលេខ៨ ចំនួន១ , ដែកកែច្នៃសម្រាប់កាច់កម៉ូតូ ចំនួន១ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ចន្ទ លីហ្សា