ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាសាហាវព្រៃផ្សៃពេកណាស់! ឪពុកចិត្តតិរច្ឆានខឹងអីដល់ថ្នាក់អារ.កសម្លាប់កូនតូចមិនដឹងអី ដូចអារ.កសម្លាប់សត្វធាតុ

ចែករំលែក៖

ខេត្តរតនគិរី ៖ ឪពុកចិត្តតិរច្ឆានសាហាវព្រៃផ្សៃ ដាច់ចិត្តយកកាំបិតផ្គាក់មកអារ.កកូនស្រីបង្កើតរបស់ខ្លួនសម្លាប់ផ្តាច់សង្ខារក្បាលដាច់ចេញពីខ្លួនគួរឱ្យរន្ធត់បំផុត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹក នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

បើតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុកលំផាត់បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសល  ស្រីវួយ អាយុ១ឆ្នាំ៤ខែ ជនជាតិខ្មែរ (ត្រូវបានជនដៃដល់ជាឪពុកបង្កើតយកកាំបិតផ្គាក់មកអារ.កដាច់ក្បាលចេញពីដងខ្លួនបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម កន្លែងកើតហេតុតែម្តង ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងកងរាជអាវុធហត្ថស្រុកលំផាត់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់ចុះដល់កន្លែងកើតហេតុ ដោយមានការសម្របសម្រួលនីតិវិធីពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ហើយបានពិនិត្យឃើញថា ក្មេងស្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយដោយសារឃាតកជាឪពុកបង្កើត។

ចំណែកជនសង្ស័យឈ្មោះឡុង កុសល អាយុ៣៥ឆ្នាំ  ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាមនិងមានទីលំនៅបច្ចុប្បន្ននៅភូមិកាំផ្លិញ  ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

ក្រោយពីធ្វើសកម្មភាពអារ.កសម្លាប់កូនស្រីរួចហើយ ជននេះក៏បានយកកាំបិត និងពូថៅមកកាប់លើក្បាលខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់តែមិនស្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖មាស សុផាត


ចែករំលែក៖