ព័ត៌មានទាន់ហេតុការណ៍៖

ព័ត៌មានបន្ថែម ៖ មុនលោតសម្លាប់ខ្លួនពីជាន់ទី៣៩ នារីជនជាតិចិនបានទិញថ្នាំសណ្តំមួយស្បោង និងស្រាបៀរមួយដប

ចែករំលែក៖

ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់បានលោតសម្លាប់ខ្លួនពីលើអគារ យៀគ ថៃ ជាន់ទី ៣៩ ស្ថិតនៅតាមមហាវិថីព្រះនរោត្តម ក្រុម៦៣ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

នារីដែលលោតសម្លាប់ខ្លួននេះមានឈ្មោះ WANG WENWEN  អាយុ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារ យៀគ ថៃ បន្ទប់លេខD25.03 ជាន់ទី២៥ ជាអ្នកទេសចរ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឱ្យដឹងថា មុនធ្វើអត្តឃាតនារីខាងលើបានចុះមកក្រោមតាមជណ្ដើរយន្តដើម្បីទទួលថ្នាំមួយស្បោងពីអ្នកដឹកជញ្ជូនអនឡាញ ក្រុមហ៊ុន E-gets រួចដើរទៅម៉ាតក្បែរនោះទិញស្រាបៀរមួយដប និងឡើងទៅជាន់ទី៣៩វិញ ដោយដើរបានប្រហែល២ជុំក៏អង្គុយក្បែរបង្កាន់ដៃ ផឹកស្រាបៀរនិងជក់បារី លុះមួយសន្ទុះក្រោយមកក៏លោតចុះមកក្រោមតែម្ដង ។

តាមការសន្និដ្ឋានរបស់គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ និងការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន ។

បច្ចុប្បន្នសព ត្រូវបានតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖