ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៥ – ១១ ខែមករា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៥ – ១១ ខែមករា ឆ្នាំ២០២២ អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ។

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, ព្រះរាជាណាចក្រកម្ពុជា នៅតែបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់( ចិន ) ក្នុងកម្រិតពីខ្សោយ
ទៅមធ្យម ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
​​- សីតុណ្ហភាពអប្បបរមា មានពី ២០-២២​ °C
​​- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣​ °C
​​- នៅថ្ងៃទី៦-៨ ខែមករា អាចមានភ្លៀងក្នុងកម្រិតផ្សែងក្រូច នៅតំបន់ទំនាបភាគខាងត្បូង ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
​​-​សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
​​- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C

៣-តំបន់មាត់សមុទ្រ ៖
​​-​សីតុណ្ហភាពអប្បបរមា មានពី ១៩-៣១ °C
​​- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
​​- នៅថ្ងៃទី៦-៩ ខែមករា អាចមានភ្លៀងក្នុងកម្រិតពីផ្សែងក្រូចទៅខ្សោយ ។
អាស្រ័យស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូន សូមសាធារណជនទទួលជ្រាបជាពត៌មាន ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖