ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនេីប LEXUS LX570 ពាក់ស្លាកលេខ ខ.មបុករថយន្តទំនេីប Porsche ពីចំហៀងពេញទំហឹង​ រងការខូចខាតយ៉ាងដំណំ​ តែចុងក្រោយសុំស្មេីគ្នា

ចែករំលែក៖

    ភ្នំពេញ​ ៖​ បុរសម្នាក់បេីករថយន្តស៊េរីទំនេីប​LEXUS LX570 ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ បានជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាក Porsche ពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ​ តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១​ និង១០នាទីយប់​ ថ្ងៃទី៤​ ខែមករា​ ឆ្នាំ​២០២២​ ស្ថិតនៅតាមបណ្ដោយផ្លូវR6 កែងផ្លូវលេខ១០២​ ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ ។ 

    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុ​គេឃេីញរថយន្តស៊េរីទំនេីបម៉ាក​ ផច​ (Porsche)​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2M-4455 បេីកបរដោយបុរសម្នាក់ជាជនជាតិកូរ៉េ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០២​ពីលិចមកកេីតក្នុងល្បឿនមធ្យម។ ខណៈបើកមកដល់ចំណុចកេីតហេតុក៏បានឆ្លងភ្លើងស្តុបបម្រុងបត់ឆ្វេងទៅទិសខាងជេីង​ តែឆ្លងបានពាក់កណ្ដាលភ្លើងស្តុបស្រាប់តែត្រូវរថយន្តស៊េរីទំនេីប​ម៉ាក​ LEXUS LX570 ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ 01​ -​ 2.0817 បេីកបរដោយបុរសម្នាក់ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន​ បានទៅបុករថយន្តទំនេីបម៉ាក​ ផច​ ពីចំហៀងពេញទំហឹង​ បណ្ដាលឱ្យរថយន្តម៉ាក​ ផច​ រងការខូចខាតទ្វារចំហៀងខាងស្ដាំយ៉ាងដំណំ​ រីឯរថយន្ត LEXUS 570 ក៏បានខូចខាតផ្នែកខាងមុខផងដែរ​ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ 

    ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងធ្វេីការសម្របសម្រួលដល់ភាគីទាំងពីរ​ ដោយភាគីខាងរថយន្តស៊េរីទំនេីបម៉ាក​ ផច​(Porsche)មិនចង់មានរឿងវែងឆ្ងាយក៏សម្រេចចិត្តសុំស្មេីគ្នា​ដេីម្បីបញ្ចប់រឿង​ និងមានការឯកភាពពីភាគីរថយន្ត LEXUS LX570ផងដែរ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖