ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបLEXUS LX570 ពាក់ស្លាកលេខ ខេមរភូមិន្ទ បានជ្រុលទៅបុករថយន្តស៊េរីទំនេីបម៉ាក Porsche ពីចំហៀងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 កែងផ្លូវលេខ១០២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាក ផច (Porsche) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M-4455 បេីកបរដោយបុរសម្នាក់ជាជនជាតិកូរ៉េ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១០២ពីលិចមកកេីតក្នុងល្បឿនមធ្យម។ ខណៈបើកមកដល់ចំណុចកេីតហេតុក៏បានឆ្លងភ្លើងស្តុបបម្រុងបត់ឆ្វេងទៅទិសខាងជេីង តែឆ្លងបានពាក់កណ្ដាលភ្លើងស្តុបស្រាប់តែត្រូវរថយន្តស៊េរីទំនេីបម៉ាក LEXUS LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 - 2.0817 បេីកបរដោយបុរសម្នាក់ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន បានទៅបុករថយន្តទំនេីបម៉ាក ផច ពីចំហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តម៉ាក ផច រងការខូចខាតទ្វារចំហៀងខាងស្ដាំយ៉ាងដំណំ រីឯរថយន្ត LEXUS 570 ក៏បានខូចខាតផ្នែកខាងមុខផងដែរ តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងធ្វេីការសម្របសម្រួលដល់ភាគីទាំងពីរ ដោយភាគីខាងរថយន្តស៊េរីទំនេីបម៉ាក ផច(Porsche)មិនចង់មានរឿងវែងឆ្ងាយក៏សម្រេចចិត្តសុំស្មេីគ្នាដេីម្បីបញ្ចប់រឿង និងមានការឯកភាពពីភាគីរថយន្ត LEXUS LX570ផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ