ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយការបិទទីក្រុង ជាង២សប្តាហ៍ ទីក្រុង Xi’an ប្រកាសគ្រប់គ្រងការឆ្លងកូវីដ-១៩ បានជោគជ័យ

ចែករំលែក៖

នៅថ្ងៃទី៥ខែមករា ទីក្រុងស៊ីអាន បានប្រកាសថា ករណីឆ្លងកូវីដ -១៩នៅក្នុងទីក្រុងនេះបានថយចុះយ៉ាងខ្លាំង ដោយសារតែការបិទទ្វារទីក្រុងរយៈពេលជាង២សប្តាហ៍កន្លងមក។
សារព័ត៌មាន AP បានផ្សាយថា គណៈកម្មការសុខាភិបាលទីក្រុងស៊ីអាន បានប្រកាសថា ករណីឆ្លងកូវីដ-១៩ នៅក្នុងទីក្រុងនេះគឺមានតែ ៣៥នាក់ប៉ុណ្ណោះ ថយចុះខ្លាំងបើប្រៀបធៀបនឹងមួយថ្ងៃមុនមានដល់ទៅ៩៥ករណី។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ពីការគ្រប់គ្រងបានល្អ ។
ទាំងនោះជាព័ត៌មានដ៏ល្អបំផុត ខណៈចិនជិតឈានចូលដល់ការប្រកួតកីឡាអូឡាំពិករដូវរងា។ ក្នុងពេលជាមួយគ្នានេះដែរ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានទៅត្រួតពិនិត្យទីតាំងនានាដែលបានត្រៀមលក្ខណៈសម្រាប់ការប្រកួតកីឡាអូឡាំពិក។
កីឡដ្ឋានជិះស្គីល្បឿនលឿនជាតិចិនដែលត្រូវបានគេហៅថាជា «ខ្សែបូទឹកកក» ដែលជាទីតាំងប្រកួតកីឡាលើទឹកកកដែលទើបសាងសង់ថ្មីតែមួយគត់សម្រាប់ការប្រកួតកីឡាលើកនេះ ហើយក៏ជាកីឡដ្ឋានដ៏សំខាន់នៅក្រុងប៉េកាំង សម្រាប់រៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ផងដែរ។
កីឡដ្ឋានជិះស្គីល្បឿនលឿន ជាកន្លែងជិះស្គីល្បឿនលឿនអូឡាំពិករដូវរងាដំបូងបង្អស់លើពិភពលោកដែលប្រើបច្ចេកវិទ្យាផលិតទឹកកក ដោយកាបូនឌីអុកស៊ីត ហើយមានផ្ទៃទឹកកកដ៏ធំបំផុតនៅអាស៊ី។ កីឡដ្ឋាននេះច្របាច់បញ្ចូលពីលក្ខណៈបៃតង ការពារបរិស្ថាន សន្សំថាមពល កាបូនទាបនិងនិរន្តរភាពលើវិស័យគំនិតរចនា បច្ចេកវិទ្យា ការជ្រើសរើសសម្ភារ ការប្រតិបត្តិនៃកីឡដ្ឋានជាដើម។
ក្នុងអំឡុងពេលការប្រកួតកីឡដ្ឋាន «ខ្សែបូទឹកកក» នឹងទទួលខុសត្រូវរៀបចំការប្រកួតជិះស្គីល្បឿនលឿន ដែលនឹងមានមេដាយមាសសរុបចំនួន១៤គ្រឿង ដែលជាទីតាំងប្រកួតមានមេដាយមាសច្រើនជាងគេ ក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង៕ ដោយ៖ធីរីណា

រូបថត៖Reuters


ចែករំលែក៖