ព័ត៌មានទាន់ហេតុការណ៍៖

បទបាឋកថារបស់ លោក ឧបនាយករដ្ឋមន្រី្ត ប្រាក់ សុខុន នៅក្នុង «បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរសៀលនេះ បានបង្ហោះពី បទបាឋកថារបស់ លោក ឧបនាយករដ្ឋមន្រី្ត ប្រាក់ សុខុន នៅក្នុង «បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» រៀបចំដោយវិទ្យាស្ថាន ISEAS-Yusof Ishak ថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធវីដេអូ ។

លោក ឧបនាយករដ្ឋមន្រី្ត ប្រាក់ សុខុន បានថ្លែងថា : 

– លោក Choi Shing Kwok ប្រធាន និងជានាយកប្រតិបត្តិនៃវិទ្យាស្ថាន ISEAS Yusof Ishak;

– ភ្ញៀវកិត្តិយស អស់លោក លោកសី

សូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីទីក្រុងភ្នំពេញ។

១. ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកប្រធាន Choi Shing Kwok និងវិទ្យាស្ថាន ISEAS-Yusof Ishak ដែលបានរៀបចំបាឋកថានេះ និងបានអញ្ជើញខ្ញុំឱ្យថ្លែងអំពីមូលបទ និងអាទិភាពសំខាន់ៗនៃភាព ជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ ២០២២។ កម្រងបាឋកថាដែលវិទ្យាស្ថាននេះបានរៀបចំជាប្រពៃណី រហូតមកដល់ពេលនេះ សមនឹងទទួលបានការកោតសរសើរ និងការទទួលស្គាល់ខ្ពស់ ដោយហេតុថា បាឋកថាទាំងនេះបានជួយលើកកម្ពស់ការយល់ដឹងជាសាធារណៈបន្ថែមទៀតអំពីអាស៊ាន ជំរុញឱ្យមាន ការចូលរួមជាសាធារណៈកាន់តែស៊ីជម្រៅ និងចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍អាស៊ានដែលផ្ដោត លើប្រជាជន និងយកប្រជាជនជាស្នូល។

២. ព្រឹត្តិការណ៍ថ្ងៃនេះគឺចំពេលល្អ នៅក្រោយពេល៣ថ្ងៃបន្ទាប់ពីកម្ពុជាបានចាប់ផ្ដើមការបំពេញតួនាទីជា ប្រធានអាស៊ានជាលើកទីបី។ ហើយក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីដ៏សំខាន់លើកដំបូង គឺកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី ១៨-១៩ ខែ មករា ដើម្បីពិភាក្សាលើការអនុវត្តជាបន្តនូវការសម្រេចចិត្ត និងផែនការដែលបានព្រមព្រៀងកាលពីឆ្នាំមុន និងលើគំនិតផ្តួចផ្តើមថ្មីៗដើម្បីជំរុញការកសាងសហគមន៍អាស៊ាន។ កាលពីឆ្នាំមុន យើងក៏បានផ្តល់ ព័ត៌មានទាក់ទងនឹងអាទិភាពសម្រាប់ភាពជាប្រធានរបស់កម្ពុជានៅក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ ប៉ុន្តែ បាឋកថាថ្ងៃនេះគឺជាការផ្សព្វផ្សាយដ៏សំខាន់បំផុតមួយដែលផ្តោតឆ្ពោះទៅក្រុមបញ្ញាវ័ន្ត។

លោក លោកស្រី អ្នកនាងកញ្ញ

៣. ខ្ញុំសូមរំលឹកថយក្រោយបន្តិច។ ការចូលជាសមាជិកអាស៊ាននៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៩៩ គឺជា សមិទ្ធផលដ៏ធំធេងមួយនៅក្នុងគោលដៅគោលនយោបាយការបរទេសរបស់កម្ពុជាសម្រាប់សមាហរណកម្មក្នុងតំបន់ ការចូលជាសមាជិកអាស៊ានគឺជាផ្លែផ្កាបន្ថែមទៀតទៅលើជោគជ័យជាប្រវត្តិសាស្ត្ររបស់ កម្ពុជាក្នុងការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។ គោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំមកនូវសន្តិភាព និងការបង្រួបបង្រួមជាតិ នៅទូទាំង ប្រទេសនៅចុងឆ្នាំ ១៩៩៨។ ការណ៍នេះក៏បានអនុញ្ញាតឱ្យកម្ពុជាមានការរីកចម្រើនសេដ្ឋកិច្ច និងសង្គម ដូចដែលយើងបានឃើញសព្វថ្ងៃ។

៤. អាស៊ានតែងតែជាផ្នែកមួយដ៏សំខាន់នៃគោលនយោបាយការបរទេសរបស់កម្ពុជា ហើយកម្ពុជាបាន បង្ហាញថា ខ្លួនគឺជាអ្នកគាំទ្រដ៏សកម្ម និងស្ថាបនានៃដំណើរការកសាងសហគមន៍អាស៊ាន។

៥. ក្នុងឋានៈជាប្រធានអាស៊ាន ខ្ញុំចង់ចាប់ផ្តើមជាមួយនឹងមូលបទដែលយើងបានជ្រើសរើសសម្រាប់ឆ្នាំ នេះ អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា (ASEAN ACT. Addressing Challenges Together)។ គោលគំនិតគឺដើម្បីបង្ហាញពីសារសំខាន់នៃស្មារតីរបស់អាស៊ានក្នុងនាមគ្រួសារ ដែលមានសមាជិក១០ប្រទេសរួបរួមគ្នា ដោយស្មារតីរឹងមាំរួមគ្នា និងធ្វើសកម្មភាពរួមដើម្បីសម្រេចបាននូវ គោលដៅរួម។ ពាក្យ ”ទាំងអស់គ្នា” គឺយើងចង់សង្កត់ធ្ងន់លើមជ្ឈភាពអាស៊ាន ការឯកភាព និង គ្គីភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងបង្កើនការរួមចំណែករបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

៦. ខ្ញុំក៏សូមបញ្ជាក់ផងដែរថា យើងគាំទ្រជានិច្ចការឯកភាពគ្នាសម្រាប់កិច្ចសហប្រតិបត្តិការ និងផល ប្រយោជន៍ទៅវិញទៅមក ប៉ុន្តែយើងមិនគាំទ្រការឯកភាពគ្នាសម្រាប់ការប្រឈមមុខដាក់គា្ននោះឡើយ។ យើងនឹងខិតខំផ្ដោតលើបញ្ហាដែលចង និងបង្រួបបង្រួមយើងទាំងអស់គ្នា មិនមែនលើបញ្ហាដែលជំរុញការ បែងចែកនោះទេ។ ក្នុងស្មារតីនេះ យើងប្រាថ្នាចង់ដឹកនាំដំណើរការអាស៊ានតាមរយៈការដោះស្រាយបញ្ហា ប្រឈមជាច្រើនដែលតំបន់របស់យើងកំពុងជួបប្រទះ។

៧. ខ្ញុំយល់ឃើញថា មានចង្កោមនៃបញ្ហាប្រឈមចំនួន ៤ ដែលមានផលប៉ះពាល់ជាយុទ្ធសាស្ត្រទៅហួសពី តំបន់របស់យើង។

សូមអាននូវបទបាឋកថារបស់ លោក ឧបនាយករដ្ឋមន្រី្ត ប្រាក់ សុខុន នៅក្នុង «បាឋកថាអាស៊ានលើកទី២៣៖ ភាពជាប្រធានអាស៊ានឆ្នាំ២០២២របស់កម្ពុជា» ទាំងស្រុងដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖