ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញស្រុក បានចុះឃាត់ខ្លួនជនសង្សយចំនួន២នាក់ បានប្រើហិង្សា បណ្តាលឲ្យជនរងគ្រោះស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់(ដោយប្រើដំបងឈើវា.យទៅលើជនរងគ្រោះ) នៅឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ជាង៧យប់ នៅចំណុចដែកកោង ស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនដៃដល់ចំនួន០២នាក់នេះរួមមាន៖
១,ឈ្មោះ សឿន ដារ៉ូ ភេទប្រុសអាយុ ៣២ ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅស្នាក់នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ជាជនដៃដល់ប្រើដំបងឈើវា.យ) ។
២,ឈ្មោះ អាន គឹមហឿន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរ យាមដី មានទីលំនៅស្នាក់នៅភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ប្រើដៃវា.យ)។
បានធ្វើសកម្មភាពប្រើដំបងឈើមូលនិងដៃ វា.យ ទៅលើជនរងគ្រោះចំនួន០២នាក់៖
១,ឈ្មោះ សុក វីន ហៅម៉ាប់ ភេទប្រុសអាយុ២៨ ឆ្នាំមុខរបរ មិនពិតប្រាកដ មានទីលំនៅកំណើត ភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ត្រូវចំ កញ្ចឹង ក ខាងក្រោយ ផ្នែកខាងឆ្វេង ០១ដំបង បណ្តាលឲ្យស្លា.ប់ ខណៈពេលបញ្ជូនទៅពេទ្យមណ្ឌលសុខភាពឃុំរាម)។
២,ឈ្មោះ មាន ផាឃឹន ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ បុគ្គលិកដឹកជញ្ជូនក្រុមហ៊ុនE Gets មានទីលំនៅកំណើតភូមិត្រែងពក ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ត្រូវចំក្បាលខាងក្រោយ០១ដំបងនិងខ្នង០២ដំបង(ស្រាល) ។
មូលហេតុ មកពីជនរងគ្រោះឈ្មោះ សុក វីន ហៅម៉ាប់ បានផឹកស្រាស្រវឹង ទៅចាប់ដៃចាប់ជើងកូនស្រី ជនបង្កឈ្មោះ អាន គឹមហឿន នៅកណ្តាលផ្លូវ រួចកូនស្រីជនបង្កនោះបានមកប្រាប់ឪពុក ហើយឪពុកខឹង ក៍ចេញពីផ្ទះជាមួយអ្នកភូមិជាប់គ្នាម្នាក់ទៀត រួចធ្វើសកម្មភាពយកដំបងវា.យទៅលើជនរងគ្រោះតែម្តង។
បន្ទាប់ពីទទួលពត៌មានភ្លាម កំម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបិតត្រាំង ចុះទៅកន្លែងកើតហេតុ ហើយធ្វើការឃា.ត់ខ្លួនជន សង្ស័.យខាងលើបានភ្លាមៗតែម្តង។
+វត្តតាងចាប់យករួមមាន៖
-ដំបងឈើមូលចំនួន០៣កំណាត់។
-ទូរស័ព្ទដៃ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្តតាង បានយកមកអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ៕
ដោយ៖ អរុណរះ