ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយ មីយ៉ាន់ម៉ាកន្លងទៅ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សម្តេចតេជោបញ្ជាក់ជាថ្មីថា គម្ពីរចំនួន២ ដែលសម្តេចយកទៅចរចាជាមួយ មីយ៉ាន់ម៉ាកន្លងទៅគឺ កុងសង់ស៊ីស៥ចំណុចរបស់អាស៊ាន និង ធម្មនុញ្ញអាស៊ាន ខណៈគោលបំណងសំខាន់៣យ៉ាងគឺ ទី១. បទឈប់បាញ់ , ទី២. ការផ្តល់ជំនួយ និងទី៣ ការសន្ទនា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាដែលជប៉ុនផ្ដល់មកកម្ពុជា ដើម្បី អភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន និងកំពង់ផែ មានថវិកាសរុបប្រមាណ ១,៤០០លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា , មានបំណងតែងតាំងប្រធានមជ្ឈមណ្ឌល ជំនួយរបស់ជប៉ុន ធ្វើជាទីប្រឹក្សាសម្ដេច ក្នុងនាមជាប្រធានអាស៊ាន ដើម្បីជួយ ដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន ប្រាប់អតីត អគ្គលេខាធិការអាស៊ាន ដែលជាជនជាតិ សិង្ហបុរីថា គោលការណ៍ឯកឆន្នរបស់ អាស៊ាន ៥ចំណុច ចំពោះបញ្ហានៅ មីយ៉ាន់ម៉ា មិនមាននិយាយពីរឿង បោះឆ្នោតនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពធ្វើក៏ខុស មិនធ្វើក៏ខុស ចំពោះបញ្ហារបស់ មីយ៉ាន់ម៉ា។ ដូច្នេះធ្វើប្រសើរជាងមិនធ្វើ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ។ 

សូមបញ្ជាក់ថា, ការអញ្ចើញដឹកនាំប្រតិភូ ត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ាវិញ សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា,  : ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយះបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយះការផ្តល់ជំនួយដល់ អ្នកដែលត្រូវការដោយគ្មានការរើសអើង។ 

សូមរម្លឹកថា,  សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង១២និង០៣នាទីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ខ្ញុំបានបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងគោលបំណងចូលរួមចំណែកបញ្ចៀសប្រទេសនេះពីអំពើហឹង្សានិងសង្រ្គាមសុីវិលតាមរយះបទឈប់បាញ់ព្រមទាំងវិបត្តិមនុស្សធម៍តាមរយះការផ្តល់ជំនួយដល់ អ្នកដែលត្រូវការដោយគ្មានការរើសអើង។

សម្តេចតេជោ បានថ្លែងថា, អាស៊ាននិងដៃគូរដែលចង់ចូលរួមក៍ដូចជាមីយ៉ាន់ម៉ាខ្លួនឯងនៅមានកិច្ចការជាច្រើនដែលត្រូវធ្វើដើម្បីឱយការឈប់បាញ់និងការផ្តល់ជំនួយអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព។

សម្តេចតេជោហ៊ុនសែន លើកឡើងថា, អ្នកដែលប្រឆាំងជាមួយនិងបទឈប់បាញ់មានន័យថាអ្នកចង់ឱយមនុស្សស្លាប់និងរបួសដោយសារសង្រ្គាម។

អ្នកដែលប្រឆាំងជាមួយនិងការផ្តល់ជំនួយមានន័យថាអ្នកចង់ឱយមនុស្សស្លាប់ដោយអត់បាយ អត់ថ្នាំពេទ្យនិងអត់វ៉ាក់សាំងចាក់ការពារជម្ងឺរាតត្បាតកូវីដ១៩។

សម្តេចតេជោបន្តថា, ខ្ញុំសូមឆ្លៀតឱកាសនេះបញ្ជាក់ជូនផងដែរថា ថ្ងៃនេះគឺជាខួបទី៤៣ឆ្នាំនៃថ្ងៃដែលខ្ញុំបានទទួលតំណែងជារដ្ឋមន្រ្តីក្រសួងការបរទេស (៨មករា១៩៧៩-៨មករា២០២២) ក្នុងវ័យមិនទាន់គ្រប់២៧ឆ្នាំផងហើយដែលអាចចាត់ទុកថាជារដ្ឋមន្ត្រីការបរទេសដែលមានវ័យក្មេងជាងគេនៅលើពិភពលោកនាពេលនោះ។ ជាក់ស្ដែង ៤៣ឆ្នាំក្រោយមក ខ្ញុំនៅតែបន្តធ្វើកិច្ចការ បរទេសដដែល ទោះបីបានក្លាយខ្លួនជានាយករដ្ឋមន្ត្រីីអស់រយះពេល៣៧ឆ្នាំហើយក៍ដោយ ព្រោះនាយករដ្ឋមន្ត្រីត្រូវធ្វើការដឹកនាំ នយោបាយទាំងក្នុងនិងក្រៅប្រទេស។ ដូចនេះខ្ញុំត្រូវប្រើពេលវេលាជាងពាក់ កណ្តាលជិវិតរបស់ខ្ញុំសម្រាប់ កិច្ចការ មួយនេះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖