ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឆ្នាំ២០២១ គ្រប់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទំហំនាំចេញនាំចូលសរុបចំនួន ២២៣៤លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១ គ្រប់សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហា ខាងលើសម្រេចបានទំហំនាំចេញនាំចូលសរុបចំនួន ២២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើយោងការបញ្ជាក់ពីស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។ 

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, ក្នុងឆ្នាំ២០២១ ប្រឈមមុខនឹងបញ្ហាដែលកើតមានឡើងក្នុងបរិបទជំងឺវីរុសកូវីដ១៩ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុទន្ទឹមនឹងទប់ស្កាត់ជំងឺវីរុសកូវីដយ៉ាងមុតមាំក៏បានខិតខំបង្កើនការផលិត បានជំរុញការកសាងកែលម្អកម្រិត២.០ ខិតខំបោះសន្ទុះក្នុងគ្រាដ៏លំបាកនេះ។ 

ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំ ព្រះរាជាណាចក្រកម្ពុជា បន្តថា, ក្នុងឆ្នាំ២០២១ គ្រប់សហគ្រាសក្នុងតំបន់ខាងលើសម្រេចបានទំហំនាំចេញនាំចូលសរុបចំនួន ២២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ការកសាងហេដ្ឋារចនាសម្ព័ន្ធដទៃទៀតក្នុងតំបន់ខាងលើត្រូវបានកែលម្អថែមមួយកម្រិតទៀត​ រចនាសម្ព័ន្ធនៃការផលិតទទួលបានការកែលម្អជាបន្តបន្ទាប់ និងត្រូវបានបញ្ចូលក្នុងគម្រោងផលិតសំបកកង់កៅស៊ូ”ប្រភេទSemi-steel radialចំនួន៥លានសំបកនិងប្រភេទAll-steel radialចំនួន៩០ម៉ឺនសំបក”ប្រចាំឆ្នាំនៃខេត្តJiang Suប្រទេសចិន។ គម្រោងខាងលើនេះមានទុនវិនិយោគសរុបប្រហែល៣០០លានដុល្លារអាមេរិក រំពឹងថានឹងអាចផ្តល់ការងារក្នុងស្រុកប្រហែលជាង១៦០០កន្លែង៕

ដោយ ៖ សិលា


ចែករំលែក៖