ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចូនជនសង្ស័យ០៣នាក់ទៅតុលាការដេីម្បីផ្ដន្ទាទោស ពាក់ព័ន្ធ ករណីកាន់កាប់ដាវ ,កាំបិត និងកាច់សោរកម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច   នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២៦ បានបញ្ចូនជនសង្ស័យ០៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ ព័ន្ធ ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតកែច្នៃដងដែកប្រវែង១១៥សង់ទីម៉ែត្រ) និងកាច់សោរកម៉ូតូ ។

    សមត្ថកិច្ច បាន ឲ្យដឹងថា ការបង្ក្រាបជនសង្ស័យទាំង០៣នាក់ខាងលេី គឺមានចំនួន០២ករណី ក្នុងនោះ ករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (កាំបិតកែច្នៃដងដែកប្រវែង១១៥សង់ទីម៉ែត្រ) ឃាត់ខ្លួនជនសង្ស័យ០២នាក់ ទី១.ឈ្មោះ រ៉ា ដារ៉ូ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិខ្ពប់វែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី២. ឈ្មោះ ឡូត ផាន់ណា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និងករណីទី២ លួចមានស្ថានទម្ងន់ទោស (កាច់សោកម៉ូតូ) ឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះវ៉ាន ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករស៊ិនទ្រីស្នាក់នៅទីលានចាក់សំរាម ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

    បច្ចុប្បន្ន នេះ ជនសង្ស័យទាំង០៣នាក់ខាងលេី ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ

 


ចែករំលែក៖