ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី​​ សាយ​ សំអាល់​៖​ គំនិតផ្តួចផ្តើមនាថ្ងៃនេះ ជាការធ្វើការរួមគ្នាដើម្បីបើកទំព័រមួយជួយដល់សង្គមជាតិយើង និងផ្តល់ស្នាមញញឹមដល់ប្រជាជន តាមរយៈការគិតគូរលើការងារលំនៅឋាន ដែលវាមិនគ្រាន់តែជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែជាជីវិតប្រជាជនយើង

ចែករំលែក៖

ភ្នំពេញ​៖​ លោកឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានថ្លែង​ថា​ គំនិតផ្តួចផ្តើមនាថ្ងៃនេះ ជាការធ្វើការរួមគ្នាដើម្បីបើកទំព័រមួយជួយដល់សង្គមជាតិយើង និង ផ្តល់ស្នាមញញឹមដល់ប្រជាជន តាមរយៈការគិតគូរលើការងារលំនៅឋាន ដែលវាមិនគ្រាន់តែជាលំនៅឋានប៉ុណ្ណោះទេ ប៉ុន្តែជាជីវិតប្រជាជនយើង។ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ដែនដី​ នគរូបនីយកម្ម​និង​សំណង់​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែតុលា​ ឆ្នាំ​២០២៦។

ជាមួយគ្នានេះ ទៅមុខទៀត គម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច (LASED) នឹងមិនផ្តោតលើការបែងចែកដីនោះទេ តែធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ធ្វើការវិនិយោគរួមសម្រាប់ការរស់នៅ ដោយក្រៅពីដី និងផ្ទះ យើងគិតគូរលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធមាន៖ ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់ផ្សេងទៀត ដើម្បីបន្ថយការលំបាកប្រជាជនយើង ធ្វើឱ្យពួកគាត់មានជីវភាពប្រសើរឡើង មានផ្ទះសំបែងរស់នៅសមរម្យ ម្ហូបលើតុ កូនទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងមានពេលលំហែ នោះទើបសង្គមជាតិយើងរឹងមាំ និងកាន់តែរីកចម្រើន។

សូមជម្រាបជូនថា​ កិច្ចប្រជុំណែនាំការងារលំនៅឋាន សំណង់មិនរៀបរយ និងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច (LASED)៕ដោយ​៖តារា​


ចែករំលែក៖