ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ីមានមហាសេដ្ឋីកើនឡើង២០នាក់ទៀតក្នុងសម័យកូវីដ-១៩

ចែករំលែក៖

ឱសថ បរិក្ខារពេទ្យ និងសម្ភារចាំបាច់សម្រាប់សង្គ្រាមប្រយុទ្ធប្រឆាំងកូវីដ-១៩ បានជួយដល់ក្លិបមហាសេដ្ឋីអាស៊ីបង្កើនសមាជិកបន្ថែម២០នាក់ថ្មីទៀត មកពីប្រទេសចិន ឥណ្ឌា ជប៉ុន… បើទោះបីបិទទ្វារប្រទេសជាតិធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋរាប់រយលាននាក់ក្តី។
តាមរបាយការណ៍របស់អង្គការ Oxfam បានប្រកាសថា គិតត្រឹមខែមីនាឆ្នាំ២០២១ ក្នុងចំណោមមហាសេដ្ឋីថ្មីមាន លោក Li Jianquan ប្រធានក្រុមហ៊ុន Winner Medical (ជនជាតិចិន) មានឯកទេសផលិតសម្ភារការពារសម្រាប់បុគ្គលិកសុខាភិបាល និងលោក Dai Lizhong ជនជាតិចិន ប្រធានក្រុមហ៊ុន Sansure Biotech មានឯកទេសផលិតឧបករណ៍ធ្វើតេស្តកូវីដ-១៩ ។
តាមរបាយការណ៍ មហាសេដ្ឋីក្នុងទ្វីបអាស៊ីមាន៨០៣នាក់ គិតត្រឹមខែមីនាឆ្នាំ២០២០ បានកើនឡើងដល់១.០៨៧នាក់គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២១ ។ ប្រាក់របស់មហាសេដ្ឋីទាំងអស់នោះបានកើនឡើងដល់ទៅ៧៤% ។
ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានប្រកាសថា កូវីដ-១៩បានបង្កឱ្យមានគម្លាតសេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចជាមិនមានតម្លាភាពក្នុងវិស័យសេដ្ឋកិច្ច។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា បណ្តាក្រុមហ៊ុនផលិតឱសថ សម្ភារបរិក្ខារពេទ្យ ទទួលបានផលប្រយោជន៍ជាច្រើន ដោយសារកូវីដ-១៩ ។ ផ្ទុយទៅវិញ បណ្តាក្រុមហ៊ុមផ្សេងៗបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែ ផលិតផលរបស់ពួកគាត់មិនអាចនាំចេញទៅក្រៅបានដូចបរិក្ខារពេទ្យ។ ទាំងនោះហើយបានជាបង្កឱ្យមិនមានតម្លាភាពក្នុងវិស័យសេដ្ឋកិច្ច ៕ ដោយ៖ធីរីណា

រូបថត៖Reuters.


ចែករំលែក៖