ខ្សែបម្រើ Donny van de Beek បានច្រានចោលការខ្ចីជើងទៅក្លិបNewcastle United ទោះបីជាមានការចាប់អារម្មណ៍យ៉ាងមុតមាំពីក្រុម Premier League ដែលកំពុងជួបបញ្ហាក៏ដោយ ដោយសារតែក្រុមនេះស្ថិតក្នុងតំបន់ដែលត្រូវកាត់ចោល។
ទោះបីជាត្រូវបានគេប្រាប់ថា គាត់នៅតែជាផ្នែកមួយនៃផែនការរបស់លោក Ralf Rangnick នៅ Manchester United ក៏ដោយ Van de Beek នៅតែបន្តសម្រាប់ក្រុមបិសាចក្រហមដែលស្ថិតក្នុងកៅអីបម្រុង។ ទោះជាយ៉ាងនេះក្ដី Newcastle ត្រូវបានគេប្រាប់ថា អតីតតារាឆ្នើម Ajax រូបនេះមិនព្រមចូលរួមជាមួយពួកគេ ខណៈដែលអ្វីៗស្ថិតនៅដដែល។ នោះជាផ្នែកមួយដោយសារតែ Manchester United មិនចង់កាត់បន្ថយចំនួនកីឡាករវ័យចំណាស់នៅក្នុងក្រុមនៅពាក់កណ្តាលរដូវកាលនេះ ប៉ុន្តែក៏ដោយសារតែកីឡាកររូបនេះមិនជំរុញឱ្យផ្លាស់ប្តូរបណ្តោះអាសន្នទៅកាន់ St James’ Park ផងដែរ។
Newcastle ក៏បានពិនិត្យមើលលទ្ធភាពនៃការចុះហត្ថលេខាលើកីឡាករGini Wijnaldum ក្នុងលក្ខខណ្ឌខ្ចីជើងពី Paris St-Germain ប៉ុន្តែត្រូវបានផ្តល់ចម្លើយស្រដៀងគ្នា។ Wijnaldum បានចំណាយពេលមួយរដូវកាលនៅ St James’ Park បន្ទាប់ពីចាកចេញពី PSV Eindhoven ប៉ុន្តែត្រូវបានលក់ទៅឱ្យក្រុម Liverpool បន្ទាប់ពីការកាត់ចោលទៅកាន់ក្របខ័ណ្ឌ Championship កាលពីឆ្នាំ២០១៦។
Newcastle កំពុងជួបបញ្ហាជាច្រើននៅក្នុងទីផ្សារដោះដូរកីឡាករ ដោយក្លិបអង់គ្លេសមួយនេះមានការស្ទាក់ស្ទើរក្នុងការដោះស្រាយចាប់តាំងពីពួកគេត្រូវបានកាន់កាប់ដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ម៉្យាងវិញទៀត កីឡាករដែលមានបំណងចង់ចូលរួមគឺទាមទារឱ្យមានការចាកចេញនៅក្នុងកិច្ចសន្យារបស់ពួកគេ ដែលនឹងអនុញ្ញាតឱ្យពួកគេចាកចេញក្នុងតម្លៃដែលបានកំណត់ ប្រសិនបើក្លិបបាត់បង់កៅអី នឹងការកាត់ចោលពីលីគកំពូល។
ស្របពេលដែលមិនអាចខ្ចីជើងកីឡាករបស់ក្រុមបិសាចក្រហមក៏ដោយ ក្លិប Newcastle កំពុងត្រូវបានចរចាជាមួយនឹងកិច្ចព្រមព្រៀងសម្រាប់កីឡាករ Diego Carlos របស់ក្លិប Sevilla ដែលគេសង្ឃឹមថា ការចរចានេះអាចត្រូវបានបញ្ចប់ក្នុងសប្តាហ៍នេះ។ ក្លិបបានអះអាងថា កំពុងធ្វើការយ៉ាងលំបាកលើកិច្ចព្រមព្រៀង២នៅពេលនេះ ហើយយើងកាន់តែខិតទៅជិត ប៉ុន្តែទីតាំងលីគរបស់យើងកំពុងធ្វើឱ្យមានការលំបាកជាងមុនក្នុងការបញ្ចុះបញ្ចូលកីឡាករឱ្យមក”។
Sevilla និង Newcastle នៅតែចរចាតម្លៃខ្លួន Carlos ប៉ុន្តែកីឡាករប្រេស៊ីលវ័យ២៨ឆ្នាំចង់ធ្វើការផ្លាស់ប្តូរនេះ ហើយនោះកំពុងជួយ Newcastle ជំរុញឱ្យមានការទម្លាយ។ ការពិភាក្សាទាំងនោះកំពុងបន្ត ហើយមានសុទិដ្ឋិនិយមប្រុងប្រយ័ត្នថា គាត់នឹងក្លាយជាកីឡាកររបស់ Newcastle នៅពេលពួកគេជួប Leeds United នៅចុងសប្តាហ៍ក្រោយ។Nat Phillips របស់ Liverpool ក៏ជាកីឡាករដែលមានការចាប់អារម្មណ៍ដូច Joe Rodon របស់ Tottenham ដែរ។
បច្ចុប្បន្នក្រុម Newcastle កំពុងតែដុនដាបនៅ Premier League ដោយឈរចំណាត់ថ្នាក់លេខ១៩ មាន១២ពិន្ទុ ក្នុង២០ប្រកួត។ ៥ប្រកួតចុងក្រោយក្រុមនេះមិនទាន់ស្គាល់រសជាតិឈ្នះនៅឡើយទេ ដោយចាញ់៣ប្រកួត និងស្មើ២ប្រកួត ចុងក្រោយក្រុមនេះបានត្រឹមស្មើក្រុម Watford ១ទល់១ នៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ ការប្រកួតលីគកំពូលអង់គ្លេសបន្ទាប់ Newcastle ត្រូវប៉ះក្រុមម្ចាស់ផ្ទះ Leeds United នៅថ្ងៃទី២២ ខែមករាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ telegraph)