ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋ៦នាក់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈបានចំនួន៦នាក់​ ជាបន្តបន្ទាប់កាលពីថ្ងៃ ទី​​ ១៧​ ខែ​ មករា​ ឆ្នាំ​២០២២​ នៅក្នុងមូលដ្ឋានសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

ជន​សង្ស័យ​ទី​១​ ឈ្មោះ​ ស៊ូ​ ដេវីត​ ភេទ​ប្រុស​អាយុ​២០ឆ្នាំ​ មុខរបរ​ជាង​ភ្លើង​ស្នាក់នៅ​ភូមិ​ប៉ប្រក់​ខាង​ត្បូង​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

ជន​សង្ស័យ​ទី​២ ឈ្មោះ​ ជួន​ សូម៉ាត្រា​ ហៅ​ចេក​ ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​មុខរបរ​នៅ​ផ្ទះ​ស្នាក់នៅ​ភូមិ​ប៉ប្រក់​ខាង​ត្បូង ​សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

ជន​សង្ស័យ​ទី​៣ ឈ្មោះ​ អៀង​ សាន់ថៃ​ ហៅ​ឆៃ​ ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​មុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។ 

ជន​សង្ស័យ​ទី​៤ ឈ្មោះ​ សោម​ វិចិត្រ​ ហៅ​ចិត្ត​ ភេទ​ប្រុស​អាយុ​៤២ឆ្នាំមុខរបរ​សន្តិសុខ​ស្នាក់នៅ​មិន​ពិត​ប្រាកដ​។ 

ជន​សង្ស័យ​ទី​៥ ឈ្មោះ​ សំ​ សុផាត​ ហៅ​ ផា​ភេទ​ប្រុស​អាយុ​៣៥ឆ្នាំ​មុខរបរ​ជាង​កាត់​កញ្ចក់​ស្នាក់នៅ​ភូមិ​ប៉ប្រក់​ខាង​ត្បូង​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​។ 

ជន​សង្ស័យ​ទី​៦ ឈ្មោះ​ ជួន​ វីរៈ​ ហៅ​អូន​ ភេទ​ប្រុស​អាយុ​៣៣ឆ្នាំមុខរបរ​និង​ស្នាក់​នៅ​មិន​ពិត​ប្រាកដ​។ 

​ដក​ហូត​សម្ភារៈមួយចំនួន​ ​៖ ម៉ូតូ​ម៉ាក​ហុង​ដា​ស្គូពី​ចំនួន​០១គ្រឿង​,កាបូប​ចំនួន​០៤,អត្តសញ្ញាណ​ប័ណ្ណ​ចំនួន​០៤សន្លឹក​,កាត​ចាក់​វ៉ាក់​សាំង​ចំនួន​០៧សន្លឹក​,ប័ណ្ណ​ .ប.ស.ស.ចំនួន​០២សន្លឹក​និង​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត​។ 

សមត្ថកិច្ចបានឱ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​ កម្លាំងបានល្បាតក្នុងមូលដ្ឋានចំណុចងាយរងគ្រោះ​ ស្រាប់តែឃេីញជនសង្ស័យម្នាក់ជិះម៉ូតូអត់ពាក់ស្លាកលេខ​ ដោយមានការសង្ស័យទេីបធ្វេីការឃាត់ខ្លួនដេីម្បីសួរនាំ​ ក្រោយពីសួរនាំជននោះបានសារភាពថាខ្លួនធ្លាប់ធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវជាពិសេសនៅចំណុចមុខព្រលានយន្តហោះពោធិ៍ចិនតុងតែម្តងនិងមានបក្ខពួកផ្សេងទៀត​  ។ បន្ទាប់មកទេីបកម្លាំងនាំជនសង្ស័យទៅយកបក្ខពួកទៀតតែម្តង។ 

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កំពុងសាក​សួរ​ដេីម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ចាត់ការ​បន្ត​៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖