ភ្នំពេញ ៖ ពិតប្រាកដណាស់ថាគ្រឿងញៀនបំផ្លាញអនាគតអ្នក ក្រុមគ្រួសារអ្នក និងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិផង ។ ដោយសារតែហេតុផលបែបនេះហើយទើបសមត្ថកិច្ចជំនាញព្យាយាមខិតខំទប់ស្កាត់ បង្ក្រាបយ៉ាងខ្លាំងក្លាបំផុតទាំងយប់ទាំងថ្ងៃនោះ។
ជាក់ស្ដែងជនសង្ស័យចំនួន៤៧នាក់ទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១ករណីទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមករានេះ ។ នៅក្នុងចំណោមជនសង្ស័យទាំងចំនួន៤៧នាក់នោះរួមមាន ៖ ការជួញដូរចំនួន១៧ករណី ឃាត់ ខ្លួន៣០នាក់(ស្រី ១នាក់) និងការប្រើប្រាស់ចំនួន៤ករណី ឃាត់ខ្លួនបាន១៧នាក់(ស្រី០នាក់)។
ចំពោះវត្ថុតាងចាប់យកសរុបមាន៖
-មេតំហ្វេតាមីន(Ice) ចំនួន១០,០១ក្រាម និង៥៨កញ្ចប់តូច។
-មេតំហ្វេតាមីន(Wy)ចំនួន០,០៤៥ក្រាម។
-កេតាមីន(Ke) ចំនួន១,០១ក្រាម។
លទ្ធផលនៃការបង្ក្រាបខាងលើនេះគឺមានការចូលរួមចំនួន១០អង្គភាព ក្នុងនោះ៖
នគរបាលជាតិ : ១០អង្គភាព
១-មន្ទីរ៖ ជួញដូរ១ករណី ឃាត់ខ្លួន៣នាក់ (ស្រី១នាក់)។
២-ខេត្តបន្ទាយមានជ័យ៖ បង្ក្រាបការប្រើប្រាស់២ករណី ឃាត់ខ្លួន៤នាក់ ចាប់យកគ្រឿងញៀនIce ០,២២ក្រាម, Wy ០,០៤៥ក្រាម និងKe ១,០១ក្រាម។
៣-ខេត្តកំពង់ចាម៖ បង្ក្រាបការជួញដូរ ១ករណី ឃាត់ខ្លួនបាន៤នាក់ ចាប់យកIce ០,២៩ក្រាម។
៤-ខេត្តកំពង់ស្ពឺ៖ បង្ក្រាបការជួញដូរ១ករណី ឃាត់ខ្លួន៣នាក់ និងអនុវត្តដីកា១ករណី ចាប់ខ្លួន១នាក់ ចាប់យកIce ១,៥៩ក្រាម។
៥-ខេត្តកណ្តាល៖ ជួញដូរ១ករណី ឃាត់ ខ្លួន១នាក់ និងអនុវត្តដីកា១ករណី ឃាត់ខ្លួន១នាក់ ចាប់យកIce ១កញ្ចប់
តូច។
៦-ខេត្តក្រចេះ៖ បង្ក្រាបការជួញដូរ១ករណី ឃាត់ខ្លួន២នាក់ ចាប់យកIce ៧កញ្ចប់តូច។
៧-រាជធានីភ្នំពេញ៖ បង្ក្រាបការជួញដូរ ៥ករណី ឃាត់ខ្លួន៧នាក់ ចាប់យកIce ៧កញ្ចប់តូច។
៨-ខេត្តព្រៃវែង៖ បង្ក្រាបការជួញដូរ១ករណី ឃាត់ខ្លួន១នាក់ ចាប់យកIce ២,៦១ក្រាម។
៩-ខេត្តសៀមរាប៖ បង្ក្រាបការប្រើប្រាស់ គ្រឿងញៀន២ករណី ឃាត់ខ្លួន១៣នាក់។
១០-ខេត្តត្បូងឃ្មុំ៖ បង្ក្រាបការជួញដូរ៤ករណី ឃាត់ខ្លួន៦នាក់ ចាប់យកIce ៤៣កញ្ចប់តូច។
កងរាជអាវុធហត្ថ៖ ២អង្គភាព
១-ខេត្តក្រចេះ៖ បង្ក្រាបការជួញដូរ១ករណី ឃាត់ខ្លួន២នាក់ ចាប់យកIce ២,៣៧ក្រាម។
២-ខេត្តសៀមរាប៖ បង្ក្រាបការជួញដូរ១ករណី ឃាត់ខ្លួន១នាក់ ចាប់យកIce ២,៩៣ក្រាម៕
ដោយ៖ ស សម