ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផល​នៃការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩​ មក​រា​ មានចំនួន​២១​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៧​នាក់​

ចែករំលែក៖

   ​ភ្នំពេញ​ ៖​ ពិតប្រាកដណាស់ថាគ្រឿងញៀន​បំផ្លាញ​អនាគត​អ្នក​ ក្រុម​គ្រួសារ​អ្នក​ និងធ្វើឱ្យប៉ះពាល់ដល់សង្គមជាតិផង ។ ដោយសារតែហេតុផលបែបនេះហើយទើបសមត្ថកិច្ចជំនាញព្យាយាមខិតខំទប់ស្កាត់ បង្ក្រាបយ៉ាងខ្លាំងក្លាបំផុតទាំងយប់ទាំងថ្ងៃនោះ។ 

ជាក់ស្ដែងជនសង្ស័យ​ចំនួន​៤៧​នាក់​ទៀតត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​បបទល្មើស​គ្រឿងញៀន​ចំនួន​២១​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១៩​ ខែមករា​នេះ​ ។​​ នៅក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៧​នាក់​នោះរួម​មាន​ ៖​ ការជួញដូរ​ចំនួន១៧​ករណី​ ឃាត់​ ខ្លួន៣០​នាក់​(​ស្រី​ ១​នាក់​)​ និង​ការប្រើប្រាស់​ចំនួន៤​ករណី​ ឃាត់​ខ្លួនបាន១៧​នាក់​(​ស្រី​០​នាក់​)​។​

   ចំពោះវត្ថុ​តាង​ចាប់​យក​សរុប​មាន៖

-​មេ​តំ​ហ្វេ​តា​មីន​(Ice)​ ចំនួន១០,០១​ក្រាម​ និង​៥៨​កញ្ចប់​តូច​។​

-​មេ​តំ​ហ្វេ​តា​មីន​(Wy)​ចំនួន០,០៤៥​ក្រាម​។​

-​កេ​តា​មីន​(Ke)​ ចំនួន១,០១​ក្រាម​។​

​លទ្ធផល​នៃការបង្ក្រាបខាងលើ​នេះគឺមានការចូលរួមចំនួន១០​អង្គភាព​ ក្នុងនោះ៖​

​នគរបាល​ជាតិ​ :​ ១០​អង្គភាព​

   ១​-មន្ទីរ​៖​ ជួញដូរ​១​ករណី​ ឃាត់​ខ្លួន៣​នាក់​ (ស្រី​១​នាក់​)។​

   ២​-ខេត្តបន្ទាយ​មាន​ជ័យ​៖​ បង្ក្រាបការប្រើប្រាស់​២​ករណី​ ឃាត់​ខ្លួន៤​នាក់​ ចាប់​យក​គ្រឿងញៀនIce​ ០,២២​ក្រាម​,​ Wy​ ០,០៤៥​ក្រាម​ និង​Ke​ ១,០១​ក្រាម​។​

   ៣​-ខេត្តកំពង់ចាម​៖​ បង្ក្រាបការជួញដូរ​ ១​ករណី​ ឃាត់​ខ្លួនបាន៤​នាក់​ ចាប់​យក​Ice​ ០,២៩​ក្រាម​។​

   ៤​-ខេត្តកំពង់ស្ពឺ​៖​ បង្ក្រាបការជួញដូរ​១​ករណី​ ឃាត់​ខ្លួន៣​នាក់​ និង​អនុវត្តដីកា​១​ករណី​ ចាប់​ខ្លួន១​នាក់​ ចាប់​យក​Ice​ ១,៥៩​ក្រាម​។​

   ៥​-ខេត្តកណ្តាល​៖​ ជួញដូរ​១​ករណី​ ឃាត់​ ខ្លួន១​នាក់​ និង​អនុវត្តដីកា​១​ករណី​ ឃាត់ខ្លួន១​នាក់​ ចាប់​យក​Ice ១​កញ្ចប់​

តូច​។

   ៦​-ខេត្តក្រចេះ​៖​ បង្ក្រាបការជួញដូរ​១​ករណី​ ឃាត់​ខ្លួន២​នាក់​ ចាប់​យក​Ice​ ៧​កញ្ចប់​តូច​។​

   ៧​-រាជធានី​ភ្នំពេញ​៖​ បង្ក្រាបការជួញដូរ​ ៥​ករណី​ ឃាត់​ខ្លួន៧​នាក់​ ចាប់​យក​Ice​ ៧​កញ្ចប់​តូច​។​

   ៨​-ខេត្តព្រៃវែង​៖​ បង្ក្រាបការជួញដូរ​១​ករណី​ ឃាត់ខ្លួន១​នាក់​ ចាប់​យក​Ice​ ២,៦១​ក្រាម​។​

   ៩​-ខេត្តសៀមរាប​៖​ បង្ក្រាបការប្រើប្រាស់​ គ្រឿងញៀន២​ករណី​ ឃាត់​ខ្លួន១៣​នាក់​។​

   ១០​-ខេត្តត្បូងឃ្មុំ​៖​ បង្ក្រាបការជួញដូរ​៤​ករណី​ ឃាត់​ខ្លួន៦​នាក់​ ចាប់​យក​Ice​ ៤៣​កញ្ចប់​តូច​។​

​កងរាជអាវុធហត្ថ​៖ ២​អង្គភាព​

   ១​-ខេត្តក្រចេះ​៖​ បង្ក្រាបការជួញដូរ​១​ករណី​ ឃាត់​ខ្លួន២​នាក់​ ចាប់​យក​Ice​ ២,៣៧​ក្រាម​។​

   ២​-ខេត្តសៀមរាប​៖​ បង្ក្រាបការជួញដូរ​១​ករណី​ ឃាត់​ខ្លួន១​នាក់​ ចាប់​យក​Ice​ ២,៩៣​ក្រាម​៕

ដោយ៖ ស សម


ចែករំលែក៖