ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិគេ(ទូរស័ព្ទដៃ )

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវនគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនបន្ទាប់ពីជនទាំងនេះធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ (ទូរស័ព្ទដៃ )របស់គេនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទីយប់ នៅចំណុចមុខវិទ្យាល័យឫស្សីកែវ ផ្លូវបេតុង ក្រុមទី៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

   ជនរងគ្រោះទី១ឈ្មោះ ឈៀន ចាន់ត្រា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅតាមផ្លូវបេតុង ក្នុងភូមិបឹងឈូក សង្កាត់គ.ម.៦ ខណ្ឌឫស្សីកែវ ។

   ជនរងគ្រោះទី២ ឈ្មោះ ចឹម ចាន់ណា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅតាមផ្លូវបេតុង ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។

   ចំណែកជនសង្ស័យឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានទីលំនៅផ្ទះលេខ១០ ផ្លូវលេខ៦១២ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ប្រេីប្រាស់សារធាតុញៀន ត្រូវឃាត់ខ្លួន ) និងបក្ខពួកឈ្មោះ ស្រស់ ភេទប្រុស អាយុ២៥ឆ្នាំ និងឈ្មោះ ភក្តី ភេទប្រុស អាយុ២២ឆ្នាំ (គេចខ្លួន )។

   ចំពោះសម្ភារបាត់បង់ ៖

១- ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខៀវ លេខ ០១១៧៣៥២៣៤ (របស់ជនរងគ្រោះទី១)។

២- ទូរស័ព្ទមួយគ្រឿងម៉ាក Oppo ពណ៌ខៀវ លេខ ០៩៦៤០៩៤៦៤៣ (របស់ជនរងគ្រោះទី២)។

   សម្ភារដកហួត៖

១- ម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER-X ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ ១HU-៩០៩៤ លេខតួ+លេខម៉ាស៉ីន ៥១០២១៧៦

២- ទូរស័ព្ទមួយគ្រឿង ម៉ាក iPhone XS Max ពណ៌មាស លេខ ០៩៣៤១៤៣៦១

៣- កាបូបប្រាក់មួយពណ៌ខ្មៅ មានប្រាក់ ចំនួន ១៨៥,០០០ រៀល និងប្រាក់២០$។

    លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា នៅថ្ងៃកេីតហេតុខាងលេី ជនសង្ស័យមានគ្នាចំនួន០៣នាក់បានធ្វេីសកម្មភាពលូកកាបូបសិស្សសាលាលួចយកទូរស័ព្ទ រួចឡេីងជិះម៉ូតូគេចខ្លួន តែត្រូវបានសិស្សសាលាឃេីញទាន់ ហេីយសមត្ថកិច្ចល្បាតក៏ដេញតាមឃាត់ខ្លួនជនសង្ស័យបាន០១នាក់ រួមនឹងម៉ូតូនៅចំណុចផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ ចំណែកឯបក្ខពួក០២នាក់ទៀតគេចខ្លួនបាត់។ 

   បច្ចុប្បន្នផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងធ្វេីការសាកសួរយកចម្លេីយ និងស្រាវជ្រាវរកបក្ខពួកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖