ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបង្ហោះសារបែកគ្នាផ្អើលហ្វេសប៊ុក ពេលនេះ ស៊ុក សុភា និងសារីណា បង្ហាញសញ្ញាជួបជុំគ្នាវិញហើយ

ចែករំលែក៖

កាលពីអំឡុងខែសីហាឆ្នាំ២០២១អ្នកនាង សារីណា ប្រកាសលែងលះនឹងអតីតសម្តែងលោក ស៊ុក សុភា ជាស្វាមី ប៉ុន្តែពេលនេះពួកគេបានបង្ហាញសញ្ញាក្នុងការវិលរកជួបជុំគ្នាវិញហើយ។ 

  ករណីនេះបានធ្វើឲ្យទស្សនិកជនមិនតិចទេបង្ហាញការសាទរ និងអារម្មណ៍ភ្ញាក់ផ្អើលក្រោយពីលេចចេញតម្រុយនៃការវិលរកគ្នាវិញ។ តំរុយ វិលវិញនេះគឺក្រោយពីអតីតតួឯកប្រុសរឿងទុំ ទាវ លោក ស៊ុក សុភា បានបញ្ចេញសារអមទៅដោយរូបថតថា  ខល វីដេអូជាមួយប្រពន្ធខ្លះកុំឲ្យភ្លេចមុខ ប្រពន្ធពេលប្តី ខល និយាយម្តងៗ បិទមាត់មិនជិតទេ។ អមដោយសារនេះគឺជារូបថត នៃការការឆ្លើយឆ្លងគ្នាតាមរយៈបណ្តាញសង្គមរវាងលោកដែលកំពុងស្នាក់នៅកម្ពុជា និងភរិយាដែលកំពុងរស់នៅប្រទេសអូស្ត្រាលីនោះតែម្តង។ អ្នកគាំទ្រដែលបានឃើញសារ និងរូបថតនេះម្នាក់ៗសរសើរអំពីភាពផ្អែមល្ហែមនឹងគ្នាជាថ្មីក្រោយពីជួបរឿងព្យុះភ្លៀងរហូតលេចចេញសារបង្ហោះកាលពីពេលកន្លងទៅ ហើយអ្នកខ្លះក៏អបអរសាទរទៅកាន់អ្នកទាំងពីរដែលចេះយោគយល់អធ្យាស្រ័យគ្នា និងទទួលយកគ្នាជាប្តីប្រពន្ធវិញ ព្រោះតែកន្លងទៅអ្នកទាំងពីរក៏បានទាំងចូលរួមចំណែកជួយដល់ការងារមនុស្សធម៌ជាច្រើនរួមទាំងជួយដល់សិល្បករនោះជាដើម។ 

  គួរបញ្ជាក់ដែរថា ចំណងស្នេហ៍អ្នកសិល្បៈដូចគ្នាដែលកំពុងរស់នៅលើកទឹកដីនៃប្រទេសអូស្ត្រាលី ដែលមានអាយុកាលជិត១ទសវត្សរ៍នេះ បាន បន្សល់ទុកនូវកូនប្រុសស្រីចំនួន៥នាក់ហើយ ដំណឹងនេះបានធ្វើឲ្យទស្សនិកជនមិនគួរឲ្យជឿនោះទេព្រោះតែកន្លងទៅអ្នកទាំងពីរបានបង្ហាញភាពផ្អែមល្ហែមខ្លាំងស្មើដៃគ្នានោះ។ ហេតុផលនៅពីក្រោយការចែកផ្លូវគ្នាដើរនេះគឺក្រោយពីអ្នកនាងសារីណាលើកឡើងថា ភាគីលោក ស៊ុក សុភា ស្តាប់ភាគីខាងម្តាយឪពុកខ្លួនច្រើនជាងក្រោយមកគេបានឃើញវត្តមានអតីតតារាសម្តែងរូបនេះវិលមកកម្ពុជាតែម្នាក់ឯង ប៉ុន្តែពេលនេះក្រោយភ្លៀងមេឃស្រឡះពួកគេបានវិលជួបជុំគ្នាវិញហើយ នៅឡើយតែអ្នកកាន់ជើងម្ខាងៗ និងអ្នកសើចយំគ្រានោះនឹងគិតយ៉ាងនាពេលប្តីប្រពន្ធគេត្រូវគ្នាវិញ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖