ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីវិកលចរិតម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តតាកែវ ៖ ស្ត្រីវិកលចរិតម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មទាំងព្រឹកព្រលឹម ខណៈដែលកំពុងតែដើរតាមផ្លូវត្រូវបានរថយន្តមួយគ្រឿងបើកបុកហើយគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៣៥នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅលើដងផ្លូវជាតិលេខ៣ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៤-៤៥ ក្នុងភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

   សមត្ថកិច្ចបានឱ្យដឹងថា ករណីកើតហេតុខាងលើនេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាកបើកមកពីទិសខាងជើងទៅទិសខាងត្បូង អ្នកបើកបរមិនស្គាល់ឈ្មោះព្រោះបើករត់គេចបាត់ ក្រោយពីបានបុកអ្នកថ្មើរជើង(វិកលចរិត)ឈ្មោះឃុត សំណាង ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិប៉ាំងណាយឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុរួចមក។

   ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ទីតាំងដើម្បីធ្វើការត្រួតពិនិត្យ ហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សម


ចែករំលែក៖