ព័ត៌មានទាន់ហេតុការណ៍៖

គណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉េកាំង៧២នាក់ធ្វើតេស្តវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ក្នុងចំណោមគណៈប្រតិភូកីឡាអូឡាំពិកទីក្រុងប៉េកាំងរដូវរងាឆ្នាំ២០២២ មាន៧២នាក់វិជ្ជមានកូវីដ-១៩ ។ តាមការប្រកាសរបស់គណៈកម្មាធិការអូឡាំពិកកាលពីថ្ងៃទី២៣ខែមករាបានឱ្យដឹងថា គិតត្រឹមពីថ្ងៃទី៤ដល់ថ្ងៃទី២២ខែមករា មានសមាជិកគណៈប្រតិភូ២.៥៨៦ នាក់ និងតំណាងអ្នកសារព័ត៌មាន អ្នកឧបត្ថម្ភ២.៤១៥នាក់បន្ថែមទៀត បានចូលមកដល់ប្រទេសចិន។
ក្រោយឆ្លងកាត់ការធ្វើតេស្តពេលចូលដល់ទឹកដីចិនគឺបានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៧២នាក់ ។ ក្នុងចំណោមអ្នកឆ្លងនោះមិនមានកីឡាករឬក៏មន្ត្រីការទូតណាមួយឆ្លងកូវីដ-១៩នោះឡើយ ។
ក្នុងចំណោមអ្នកឆ្លងទាំង៧២នាក់ នោះមាន៣៩នាក់បានធ្វើតេស្តរកឃើញនៅអាកាសយានដ្ឋាន និង ៣៣នាក់បានរកឃើញនៅកន្លែងផ្សេងគ្នាសម្រាប់ក្រុមកីឡាករស្នាក់នៅ និងហ្វឹកហាត់ដើម្បីចូលរួមប្រកួតអូឡាំពិក។ នៅទីតាំងនោះត្រូវបានរឹតត្បិតយ៉ាងតឹងតែង ដោយមិនអនុញ្ញាតឱ្យចាកចេញពីទីកន្លែងនោះឡើយ។
ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី ៤ខែកុម្ភៈឆ្នាំ២០២២ ។ ដើម្បីធានាដល់ព្រឹត្តិការណ៍កីឡានេះទទួលបានជោគជ័យ មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់វិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ យ៉ាងតឹងតែងបំផុត ៕

ដោយ៖ធីរីណា(រូបថត៖Reuters )


ចែករំលែក៖