ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ហាងលក់គ្រឿងសំអាងយីហោហាង PREMIUM PLUS ឬ អូនស្អាត ត្រូវកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនាំខ្លួនទៅសាកសួរ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ហាងលក់គ្រឿងសំអាងយីហោហាង PREMIUM PLUS ឬ អូនស្អាត​ ត្រូវ​បាន​កម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ​ នាំខ្លួនយកទៅសាកសួរ​ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោ៖ ដែលប្រើហើយរងផលប៉ះពាល់។ 

សូមជម្រាបថា​ ក្នុង​ប្រតិបត្តិការខាងលើនេះ​ បា​នធ្វើឡើង នៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្នុងបុរីរិទ្ធ ផ្លូវលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ដោយ​កម្លាំង​ជំនាញ​​ចុះត្រួតពិនិត្យនៅទីតាំងលក់គ្រឿងសំអាងមួយនេះ រកឃើញ​ផលិតផលប្រភេទ ឡេសឺរូមចាក់ឱ្យស្បែកស, ថ្នាំស​ និងសម្រករាងជាដើម។

ក្រោយ​ប្រតិបត្តិការ​រួច​ កម្លាំងជំនាញក៏បាននាំខ្លួនម្ចាស់ទីតាំង ព្រមទាំងដកហូតផលិតផលមួយចំនួន និងសារធាតុផ្សំជាច្រើនយកទៅសាកសួរ​ នៅក្រសួងមហាផ្ទៃដើម្បីធ្វើការពិនិត្យ ដេីម្បីបន្តនីតិវិធី៕

ដោយ​៖សហការី​


ចែករំលែក៖