ភ្នំពេញ៖ ម្ចាស់ហាងលក់គ្រឿងសំអាងយីហោហាង PREMIUM PLUS ឬ អូនស្អាត ត្រូវបានកម្លាំងជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ នាំខ្លួនយកទៅសាកសួរ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោ៖ ដែលប្រើហើយរងផលប៉ះពាល់។
សូមជម្រាបថា ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើឡើង នៅវេលាម៉ោង០៤រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្នុងបុរីរិទ្ធ ផ្លូវលេខ៣ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយកម្លាំងជំនាញចុះត្រួតពិនិត្យនៅទីតាំងលក់គ្រឿងសំអាងមួយនេះ រកឃើញផលិតផលប្រភេទ ឡេសឺរូមចាក់ឱ្យស្បែកស, ថ្នាំស និងសម្រករាងជាដើម។
ក្រោយប្រតិបត្តិការរួច កម្លាំងជំនាញក៏បាននាំខ្លួនម្ចាស់ទីតាំង ព្រមទាំងដកហូតផលិតផលមួយចំនួន និងសារធាតុផ្សំជាច្រើនយកទៅសាកសួរ នៅក្រសួងមហាផ្ទៃដើម្បីធ្វើការពិនិត្យ ដេីម្បីបន្តនីតិវិធី៕
ដោយ៖សហការី