ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីឡេីងផ្ទះពលរដ្ឋដើម្បីលួចយកទ្រព្យសម្បត្តិ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួនបន្ទាប់ពីជនទាំងនេះប្រដាប់ដោយដាវមួយដើម ឡើងទៅលើផ្ទះប្រជាពលរដ្ឋ ប៉ុនប៉ងលួចយកទ្រព្យសម្បត្តិកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ នៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

   ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ វ៉ាន់ រតនៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិស្វាយជុំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ទី២-ឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក មានស្រុកកំណើតនៅភូមិបាគង ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។  សមត្ថកិច្ចដកហូតបានដាវ១ដើម ម៉ូតូមួយគ្រឿងម៉ាកzoomer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-2534 ។

    តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលេីកម្លាំងបានល្បាតក្នុងតំបន់ងាយរងគ្រោះរហូតមកដល់វេលាកេីតក៏ប្រទះឃើញជនសង្ស័យរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ។ ដោយមានការសង្ស័យក៏ឃាត់សាកសួរ ទើបដឹងថាជនសង្ស័យទាំងនេះប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់គេ ដោយមានទាំងដាវមួយដើមផង ក៏ឃាត់ខ្លួននាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញខណ្ឌចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖