ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខដឹកនាំប្រទេសចំនួន៣២បានចូលរួមព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉េកាំង

ចែករំលែក៖

តាមការប្រកាសរបស់ចិន មានប្រមុខដឹកនាំប្រទេសចំនួន៣២បានចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅថ្ងៃទី៤ខែកុម្ភៈ។

តាមការប្រកាសរបស់ក្រសួងការបរទេសចិនបានឱ្យដឹងថា ប្រធានាធិបតីស៊ី ជីនពីង នឹងចូលរួមបើកការប្រកួតកីឡាអូឡាំពិក និងពិធីជប់លៀងដល់ប្រមុខដឹកនាំប្រទេស តំណាងអង្គការអន្តរជាតិ ។
ក្នុងចំណោមប្រមុខដឹកនាំប្រទេស ព្រះមហាក្សត្រ និងរាជវង្សដែលយាងនិងអញ្ជើញរួមមានបើកកីឡាអូឡាំពិកនេះមានប្រមុខដឹកនាំ៦រូបមកពីទ្វីបអឺរ៉ុប ៥រូបមកពីអាស៊ីកណ្តាល ៣រូបមកពីមជ្ឈិមបូព៌ា ២រូបមកពីអាមេរិកខាងត្បូង។ ក្រៅពីនេះគឺមកពីទ្វីបអាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។
ប្រធានាធិបតីពូទីន ត្រូវបានដាក់នៅលើកំពូលតារាងប្រមុខដឹកនាំ តំណាងប្រទេសចូលរួមក្នុងការបើកប្រកួតកីឡាអូឡាំពិក។ បន្ទាប់មកមានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គឺ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ។ ក្រៅពីនេះគឺប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ Thomas Bach អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus ជាប្រមុខដឹកនាំអង្គការអន្តរជាតិនឹងចូលរួមក្នុងពិធីបើកការប្រកួតនោះ៕ ដោយ៖ សាធី

ប្រភពរូបថត៖VOV.VN


ចែករំលែក៖